09.6.2016
ផ្លែបំពេញរាជ្យគឺជាផ្លែឈើមួយប្រភេទដែលច្រើនមាននៅក្នុងប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី
ស្រីឡាំងកា ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសកម្ពុជាហើយផ្លែឈើប្រភេទនេះមានទៅតាមរដូវ
កាលរបស់វា។ មនុស្សមួយចំនួនពិតជាមិនសូវបានដឹងច្រើនពីគុណសម្បត្តិរបស់ផ្លែឈើប្រភេទនេះ
ទេ តាមការពិតទៅផ្លែបំពេញរាជ្យក៏មានគុណប្រយោជន៍ច្រើននចំពោះសុខភាពដែលអ្នកមិនធ្លាប់
ដឹង ដូចជាវាអាចជួយការពារបញ្ហាកង្វះគ្រាប់ឈាមក្រហម សម្រួលការរំលាយអាហារ បន្ថយសំពាធ
ឈាម និង ជួយព្យាបាលដំបៅ។ ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនទៀតរបស់ផ្លែបំពេញរាជ្យ៖
១. ជួយពង្រឹងប្រពន្ធ័ការពាររាង្គកាយ ព្យាបាលដំបៅលើស្បែក ការពារការឡើងកំដៅក្នុងរាងកាយ
នឹងពង្រឹងអោយរាងកាយមានថាមពល។
២. សារធាតុដែកក្នុងផ្លែឈើមួយនេះអាចជួយបង្កើតកោសិកាឈាមក្រហម និង ដើរតួនាទីយ៉ាងសំ
ខាន់ពង្រឹង សមត្ថភាពខួរក្បាលព្រោះវាអាចជួយផ្តល់អុកហ្សីហ្សែនគ្រប់គ្រាន់សម្រួលចលនាឈាមរត់
ក្នុងរាងកាយ។
៣. សារធាតុអាហារកាកសរសៃ អាចជួយដល់សុខភាពប្រពន្ធ័រំលាយអាហារ និង សម្រួលអាការះបន្ទោ
បង់កាត់ បន្ថយជាតិខ្លាញ់ និង ជួយសម្រកទម្ងន់។
៤. ជួយពង្រឹងសុខភាពឆ្អឹងនិង ធ្មេញ ដោយសារវាមានសារធាតុកាល់ស្យូម ច្រើនដែលរាងកាយត្រូវ
ការ ហើយសារធាតុនេះអាចជួយការពារមិនអោយឈានទៅកើតជំងឺពុកឆ្អឹងបានទៀត។
៥. សារធាតុកាបូនអ៊ីដ្រាតក្នុងផ្លែបំពេញរាជ្យ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងមុខងារសម្រួលចលនា
រំលាយអាហារក្នុង ពោះវៀនបានប្រសើរផងដែរ។
៦. សម្បូរដោយសារធាតុ ប៉ូតាស្យូមច្រើនជួយពង្រឹងមុខងារសរសៃប្រសាទ ធ្វើអោយស្មារតីស្រស់ថ្លា
និង កាត់បន្ថយអាការស្ពឹកស្រពន់របស់សាច់ដុំ និង សម្រួលចលនាបត់ចុះបត់ឡើងនៃសន្លាក់ឆ្អឹង៕
ប្រែសម្រួលដោយ៖សុភារិទ្ធ
Labels: Healthy