15.6.2016
១. ហាមដាច់ខាតដាក់អាសនះព្រះនៅជញ្ជាំងបង្គន់ឬបន្ទប់ទឹក។ ផ្អែកតាមធាតុទាំង ៥ ធាតុទឹកពី
បង្គន់នឹងពន្លត់ធាតុភ្លើងនៃវត្ថុស័ក្តិសិទ្ធរបស់អាសនះព្រះ។
២. ហាមដាក់ទល់់មុខទ្វារចូលផ្ទះ។ ទ្វារផ្ទះតំណាងឪ្យការហូរចូលទ្រព្យសម្បត្តិ ហើយប្រសិនបើចរន្តទ្រព្យ
ហូរចូលចំពីមុខអាសនះព្រះ វានឹងបង្កចលាចល ហើយទ្រព្យក៏នឹងមិនហ៊ានចូលផ្ទះនោះដែរ។
៣. ហាមដាក់លើធ្នឹមដែលមានស្នាមឆ្កូត ឬមេធ្នឹម។ ធ្នឹមជួយជំរុញថាមពលនៃវត្ថុស័ក្តិសិទ្ធឪ្យរឹតតែពូ
កែ។ ហើយប្រសិនបើមានស្នាមឆ្កូតប្រតាក ក៏បាននយ័ស្មើនឹងការហូតយកថាមពលនោះចេញពីវត្ថុ
ស័ក្តិសិទ្ធដូចគ្នា។
៤. ហាមដាក់ក្នុងបន្ទប់ដេក ព្រោះព្រះត្រូវបានចាត់ទុកជារបស់មិនអាចមើលងាយមើលថោកបាន
ឡើយ។ ការដាក់អាសនះព្រះក្នុងបន្ទប់ដេកមាននយ័ស្មើនឹងការប្រមាថព្រះ។
៥. ហាមព្យួរអាសនះព្រះពីធ្នឹមផ្ទះ ព្រោះថាបើការណាព្យួរអាសនះព្រះវានឹងធ្វើឪ្យអាសនះយោលយោគ
ឥតឈប់ឈរ នេះមាននយ័ស្មើនឹងអស្ថេភាព ហើយវត្ថុស័ក្តិសិទ្ធក៏មិនហ៊ាននៅទីកន្លែងបែបនេះដែរ។
ទីតាំងសម្រាប់ដាក់អាសនះព្រះគឺជារឿងសំខាន់ណាស់ជាពីសេសសម្រាប់អ្នកប្រណិបតន៍ព្រះពុទ្ធសាសនា
។ ក្រៅពីការគោរពដល់ព្រះ ការរើអាសនះព្រះចេញពីទីតាំងនេះក៏ដូចជាជួយលើរាសីនិងហុងស៊ុយរបស់
អ្នកផងដែរ៕

