08,6,2016
ក្រុមប៉ូលីសប្រឆាំងភេរវកម្មរបស់ប្រទេសបារាំងបានហ្វឹកហាត់ក្នុងទីក្រុង Lyon ត្រៀមបង្រ្កាបក្រែង
មានការវាយប្រហារ ឬបំផ្ទុះគ្រាប់បែកណាមួយក់ើតមានឡើងនៅការប្រកួតអឺរ៉ូដែលនឹងចាប់ផ្តើម
ប៉ុន្មានថ្ងៃទៀតនេះ។
សមយុទ្ធសង្គ្រោះបន្ទាន់ត្រូវធ្វើឡើងជាមួយអ្នកគាំទ្រតាមទីតាំងប្រកួតដែលគេគិតថាជាគោលដៅរបស់
ក្រុមភេរវករ។ ការហ្វឹកហាត់មានដូចជាការបំផ្ទុះគ្រាប់បែក ការបាញ់រះពីជនប្រដាប់អាវុធ នៅតំបន់
ប្រមូលផ្តុំអ្នកគាំទ្រទស្សនាការផ្សាយផ្តាល់បាល់ទាត់តាមផ្ទាំងចាក់បញ្ចាំងធំៗ ( Screen ) ជាដើម។
ក្នុងការហ្វឹកហាត់គេឃើញមានកងកម្លាំងពិសេសគឺជាអ្នកតទល់វាយដណ្តើមទីតាំងមុនពេលដែលក្រុម
សង្គ្រោះចូលទៅជួយជនរងគ្រោះដែលរងរបួស៕
ប្រែសំរួល៖បញ្ញារិទ្ធ
ប្រភព៖Sabay

Labels: Sport