ប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney បានបង្ហើបឲ្យដឹងថា កីឡាករទាំងអស់ក្នុងក្រុមជម្រើសជាតិអង់គ្លេសចាប់ផ្ដើមហ្វឹកហាត់ទាត់បាល់ប៉េណាល់ទី បន្ទាប់ពីពួកគេឈានដល់វគ្គ ១៦ក្រុមចុងក្រោយ។
ការប៉ះជាមួយអ៊ីស្លង់នៅថ្ងៃច័ន្ទ គឺជាការឈានដល់វគ្គ១៦ក្រុមចុងក្រោយលើកដំបូងរបស់ក្រុមដែលមានរហស្សនាមថាតោកំណាច គិតចាប់តាំងពីអឺរ៉ូ ២០១២ ដែលកាលណោះអង់គ្លេសធ្លាក់ចេញពីកម្មវិធីក្រោមថ្វីដៃ របស់អ៊ីតាលីនៅវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី។
អង់គ្លេសគឺជាក្រុមមួយដែលគេស្គាល់ថាខ្សោយនៅវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីដោយសារ៧លើកកន្លងមកពួកគេឈ្នះម្ដងប៉ុណ្ណោះមានន័យថាចាញ់៦ដង៕
Labels: Sport