៥​គន្លឺះស្រស់ស្អាតដោយកាហ្វេ

09,6,2016



បើសិនស្រ្តីធ្លាប់ផឹកកាហ្វេស្រាប់ទៅហើយនោះគឺថាការប្រើកាហ្វេក្នុងការរក្សាសម្រស់មិនជួបការលំបាក
នោះទេ៕តាមពិតកាហ្វេមិនត្រឹមតែជាភេសជ្ជះផ្តល់រសជាតិនិងថាមពលប៉ុណ្ណោះទេប៉ុន្តែកាហ្វេអាច
កែច្នៃធ្វើជាគ្រឿងកែសម្ជស្សបានថែមទៀត។ខាងក្រោមនេះជារូបមន្តប្រើកាហ្វេក្នុងការជួយធ្វើឲ
សម្ជស្សរបស់់អ្នកកាន់តែស្រស់ស្អាត៖








១-Latte Lip Balm
ជួយថែទាំបបូរមាត់របស់អ្នកឲទន់ល្មើយដោយគ្រាន់តែប្រើ Coffee Balm មួយភាគក្រមួនឃ្មុំ១គ្រាប់
និងប្រេងចម្រាញ់ពីរុក្ខជាតិ(ដូចជាប្រេងអូលីវឬប្រេងផ្កាឈូករដ្ធ)២ភាគ។យកចំណែកលាយផ្សំទាំង
នេះមកដាក់ក្នុងភាជនះរួចយកភាជនះលាយផ្សំនេះមកដាក់់ក្នុងឆ្នាំងដែលដាំទឹកពុះដើម្បីរំលាយ
ចំណែកលាយផ្សំទាំងអស់នេះបញ្ចូលគ្នា។បើចង់អោយគ្រឿងផ្សំមានក្លិនក្រអូបអាចបន្ថែមគ្រឿងផ្្សំ
ប្រេងក្រអូបមួយចំនួនបន្ថែមត្រូវដាក់បន្តិចបន្តួចបានហើយបើមិនដូច្នេះអាចប៉ះពាល់ដល់ស្បែក
វិញ។

២-Coffee Hand Cream
កាហ្វេមិនត្រឹមតែជួយថែរក្សាស្បែកឲសភ្លឺថ្លាប៉ុណ្ណោះទេប៉ុន្តែវាជួយជំនួយស្បែកដៃអោយទន់ល្មើយគួរ
អោយចង់ចាប់កាន់ថែមទៀត។វិធីអនុវត្តគឺគ្រាន់តែយកទឹកឃ្មុំ៤ស្លាបព្រាបាយនិងCoffee Bean Butter ២​ស្លាបព្រាបាយដាក់ក្នុងភាជន៍។បន្ទាប់មកលើកដាក់ក្នុងឆ្នាំងដែលមានទឹកកំពុងដាំពុះ
ហើយកូរចំណែកលាយផ្សំទាំងនេះឲរលាយចូលគ្នាល្អដោយបន្ថែមប្រេងដែលបានពីការលីងកាហ្វេប្រ
មាណ២ស្លាបព្រាបាយនិងចូចូបាអយចំនួន៦ស្លាបព្រាបាយទៀត។ត្រូវកូរចំណែកលាយផ្សំទាំងអស់
ចូលគ្នារួចដាក់ក្នុងដបហើយទុកចោលទាល់តែសាច់ឡេត្រជាក់រួចយកមកលាបជំនួសស្បែកដៃរបស់
អ្នក។សារជាតិកាហ្វេមានគុណសម្បត្តិជួយអោយស្បែកទន់ល្មើយនិងស្បែកហាប់ណែនជាងមុន។

៣-Mocha Bath and Massage Melts
បើចង់អោយមានស្បែករូបរាងកាយភ្លឺថ្លានិងទន់ល្មើយនោះគឺយកCoffee Bath ១ភាគនិង Cococa Butter ២ភាគដាក់ចូលក្នុងភាជនះរួចលើកដាក់ក្នុងឆ្នាំងដែលកំពុងដាំទឹកពុះ។​កូរចំណែកលាយផ្សំ
ទាំងនេះចូលគ្នាហើយលើកដាក់ចុះនិងចាក់ចំណែកលាយផ្សំទាំងនេះចូលក្នុងពុម្ពដែលត្រូវប្រើប្រាស់។
ទុកចោលរហូតទាល់តែត្រជាក់ហើយយកមកត្រដុសលើស្បែករាងកាយ។ឧស្សាហ៍ធ្វើបែបនេះជាប់ជា
ប្រចាំនោះវានឹងជួយអោយស្បែកមានសុខភាពល្អនិងភ្លឺថ្លាជាងមុនពុំខាន។

៤-Coffee Sins Hair
ស្រ្តីសក់ខ្មៅបើចង់អោយសក់មានពណ៍រលើបរលោងស្រស់ស្អាតនោះដោយគ្រាន់តែយកកាកកាហ្វេមក
លាយផ្សំជាមួយប្រេងដូងប្រេងអូលីវឬឡេដែលអ្នកប្រើប្រាស់ជាប់ជាប្រចាំ(អាចប្រើទៅតាមការចូលចិត្ត)
រួចហើយច្របល់លើសរសៃសក់អោយសព្វ។ត្រូវទុកចោលប្រមាណពី១០ទៅ២០នាទីនោះនឹងជួួយអោយ
សរសៃសក់របស់អ្នកឡើងខ្មៅរលើបរលោងមើលទៅស្រស់ស្អាតប្លែកភ្នែកជាងមុន។

៥-Coffee Tightens the Hair 
មិនចាំបាច់តានតឺងជាមួយនឹងការបញ្ចុះទម្ងន់ឡើយព្រោះថាការធ្វើអោយស្បែកស្រស់ស្អាតក៏ជាផ្នែក
មួយយ៉ាងសំខាន់ផងដែរ។សម្រាប់រូបមន្តនេះគ្រាន់តែអោយអ្នកយកកាកកាហ្វេចំនួន២ស្លាបព្រា
បាយលាយផ្សំជាមួយប្រេងដូង១ស្លាបព្រាបាយនិងអំបិលរួចកូរចូលគ្នា។ត្រូវប្រើចំណែកលាយផ្សំទាំង
នេះមកធ្វើម៉ាសលើស្បែកអោយសព្វលើរូបរាងកាយ។ត្រូវលើស្បែកដែលមានបញ្ហាដោយឧស្សាហ៍អនុវត្ត
ជាប្រចាំដោយក្នុងមួយសប្តាហ៍ពី១ទៅ២លើកនោះនឹងជួយអោយស្បែករបស់អ្នកត្រឡប់មកភ្លឺថ្លានិងហាប់
ណែនឡើងវិញ៕
ប្រែសម្រួលដោយ៖បញ្ញារិទ្ធ
ប្រភព៖បរទេស
 






Labels: