១០​ចំណុចពីផ្លែម្កាក់ចំពោះសុខភាព

04,30,2016

 ផ្លែម្កាក់គឺជាផ្លែឈើដែលសម្បូរច្រើននេះក្នុងតំបន់ត្រូពិច។ភាគច្រើនរដូវនៃផ្លែឈើនេះគឺមាននៅ
ចន្លោះពីខែកញ្ញាដល់ខែកុម្ភះ។ផ្លែម្កាក់ក៏ជាប្រភេទផ្លែឈើដែលមានគុណសម្បត្តិច្រើនចំពោះសុខភា
ពផងដែរព្រោះវាមានសារធាតុវីតាមីនមួយចំនួន។ខាងក្រោមនេះគឺជាគុណសម្បត្តិទាំង១០ចំណុច
របស់ផ្លែម្កាក់៖
 ១.សម្បូរសារធាតុកាល់ស្យូមដែលសារធាតុនេះមានមុខងារជួយពង្រឹងសុខភាពបេះដូង។
 ២.វីតាមីនAនិងCដែលមានក្នុងផ្លែម្កាក់គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មបែបធម្មជាតិមួយយ៉ាងសកម្មក្នុងការប្រឆាំងនឹង
សារធាតុរ៉ាឌីកាល់សេរីនិងជួូយកម្ចាត់ជាតិពុលពីរាងកាយ។
៣.សម្បូរសារធាតុស្ករស៊ូក្រូស( Sucrose ) និងហ្រុយគូស ( fructose )ជាសារធាតុស្ករចាំបាច់ជួយផ្តល់ថាម
ពលដល់រាងកាយឱរឹងមាំនិងបន្ថយសភាពអស់កម្លាំងក្នុងការងារប្រចាំថ្ងៃ។
៤.ជួុយពង្រឹងដល់ជាលិកាស្បែកព្យាបាលមុខរបួសអោយឆាប់ជាសះស្បើយនិងបំបាត់ស្លាកស្នាម។
៥.វីតាមីនC ក្នុងផ្លែម្កាក់ក៏ជួយសម្រួលការរំលាយអាហារបំបាត់សារធាតុកូឡេស្តេរ៉ូលនិងជួយកម្ចាត់
ជាតិអាស៊ីតចេញពីសរីរាង្គ។
៦.ថ្មីៗនេះគេបានរកឃើញថាមានសារធាតុហ្វូស្វរ័ច្រើននៅក្នុងផ្លែឈើមួយនេះដែលវាមានសមត្ថភាព
ជួយពង្រឹងសុខភាពឆ្អឹងនិងធ្មេញ។
៧.បើអ្នកមានបញ្ហាលើសឈាមអ្នកអាចពិសារផ្លែម្កាក់បានព្រោះវាជួយសម្រួលចលនាឈាមរត់និងកម្ចាត់
សារធាតុសូដ្យូមមិនល្អចេញពីរាងកាយ។
៨.សម្បូរដោយសារធាតុអាហារកាកសរសៃជួយសម្រួលដល់សុខភាពក្រពះពោះវៀននិងការពារមិនអោយមាន
បញ្ហាទល់លាមក។
៩.សារធាតុរ៉េទីណុល ( Retinol ) ក្នុងផ្លែម្កាក់អាចជួយពង្រឹងសុខភាពចក្ខុប្រសាទនិងរក្សាសុខភាព
ភ្នែកអោយភ្លឺថ្លា។
១០.ក្នុងផ្លែម្កាក់ក៏សំបូរជាតិដែកខ្លះដែរដែលវាអាចជួយបង្កើតកោសិកាឈាមក្រហមនិងបង្កើនលំហូរ
អុកហ្សីហ្សែននៅក្នុងសារពាង្គកាយការពារមិនអោយកើតបញ្ហាកង្វះគ្រាប់ឈាមក្រហម៕
រៀបរៀងដោយ៖បញ្ញារិទ្ធ
ប្រភព៖ប្រជាប្រិយ

Labels: