៥ វិធី​ការពារ​កូនតូច​ពី​ជំងឺ​គ្រុនក្តៅ

05.6.2016
 ដើម្បីការពារកូនតូចពីជំងឺគ្រុនផ្តាសាយធំឬជំងឺប្រហាក់ប្រហែលនេះមាតាបិតាគួរយល់ដឹងអំពីវិធីថែ
ទាំកូនដូចខាងក្រោម៖
https://www.facebook.com/Rithrodrigues168/

១. ត្រូវនាំកូនទៅចាក់ថ្នាំបង្ការជំងឺគ្រុនក្តៅ : ទោះជាវ៉ាក់សាំងនេះមិនអាចការពារបានទាំងស្រុងក៏វា
អាចការពារបាន៦២%ដែរ។

២. ណែនាំអោយកូនយល់ដឹងអំពីសុជីវធម៍ក្អកនិងការរក្សាគម្លាតពីមហាជននៅពេលស្ថិតក្នុងហ្វូងមនុស្ស
មេរោគគ្រុនក្តៅអាចហោះហើរក្នុងលំហរបានកម្ពស់៦ហ្វីតនៅពេលដែលអ្នកជំងឺកណ្តាស់ឬក្អកដូចនេះ
អ្នកគួរណែនាំកូនអោយចេះខ្ទប់មាត់និងច្រមុះដោយប្រើកន្សែងស្អាតឬក្រដាសអនាមយ័រួចបោកអោយ
ស្អាតរឺបោះវាចោលក្នុងធុងសម្រាមបន្ទាប់មកលាងដៃនឹងសាប៊ូុំ។ជាការល្អគូរកុំអោយកូនចេញក្រៅ
ផ្ទះនៅពេលមានជំងឺ។​ប្រសិនបើសហគមន៍នៅជុំវិញមានអ្នកជំងឺគ្រុនក្តៅច្រើនគួរចៀសវាងដើរចូល
ហ្វូងមនុស្សអ៊ូអរ។

៣. លាងដៃនិងសម្អាតវត្ថុប្រើរួមគ្នា: រដូវកាលបែបនេះកូនតូចក៏ដូចជាមនុស្សធំត្រូវលាងដៃឲបានញឹ
កញាប់និងសម្អាតរបស់ប្រើប្រាស់រួមគ្នាឲបានញឹកញាប់ពីព្រោះវីរុសអាចរស់នៅរយះពេលដល់ទៅ៨ម៉ោង
ក្នុងបរិយា​កាសល់ផ្ទៃរបស់របរប្រើប្រាស់ដូចជាបង្កាន់ដៃរបស់លេងផ្លូវដើរ​​​ តុ​​ ទូរសព្ទ តេឡេទូរទស្សន៍
ជាដើម។

៤.​ ទម្លាប់រក្សាសុខភាពជាប្រចាំ: ទម្លាប់រក្សាសុខភាពគឺការទទួលទានអាហារសម្បូរជីវជាតិការធ្វើ
លំហាត់ប្រាណនិងការសម្រាកបានគ្រប់គ្រាន់ដែលនេះជាវិធីពង្រឹងដល់ប្រពន្ធ័សុាំនៃរាងកាយ។​ផ្តល់អា
ហារសម្បូរជីវជាតិដល់កុមារមានផ្លែឈើបន្លែ ទឹកដោះគោ និងទឹកហើយអោយកូនគេងឲបានគ្រប់
គ្រាន់ថែមទាំងជំរុញឲកូនហាត់ប្រាណដើម្បីសុខភាពផង។

៥. សម្រាប់កុមារដែលមានជំងឺគ្រុនគួរទទួលបានការព្យាបាលនិងរក្សាកុមារក្នុងបរិយាកាសប្រកប
ដោយសុខភាព: ការព្យាបាលដោយប្រើឳសថ/វិធីធម្មជាតិក៏មានប្រសិទ្ធភាពដូចគ្នានឹងការទទួល
ទានដំណេកនិងទឹកឲបានគ្រប់គ្រាន់ដែរ។វិធីទាំងនេះងាយៗមានដូចជាប្រើប្រេងលាបរឹតបំពង់កឬ
ដើមទ្រូងកំណាត់ទទឹកស្អំថ្ងាសនិងស៊ីរ៉ូមប្រៃបន្តក់ច្រមុះជាដើម៕

ប្រែសម្រួលដោយ៖​Popeye 
ដកស្រង់ចេញពី៖ប្រជាប្រិយ

Labels: