វិធីថែរក្សាសក់កូនតូច

05,6,2016


 ការយល់ដឹងអំពីសាប៊ូកក់សក់
ទារកទើបកើត: គួរកក់សក់មួយដងក្នុងមួយសប្តាហ៍គ្រប់គ្រាន់ហើយប្រសិនបើលក្ខខណ្ឌស្បែកក្បាល
ល្អប៉ុន្តែបើមានអង្កែឡើងខ្លាញ់ច្រើនគួរកក់២ទៅ៣ដងក្នុងមួយសប្តាហ៍និងប្រើប្រេងអូលីវម៉ាស្សាស្បែក
ក្បាលតិចៗផង។

ក្មេងអាយុបាន២ ទៅ ៣ឆ្នាំ:គួរកក់សក់៣ដងក្នុង១សប្តាហ៍(អាចកក់ញឹកញាប់ជាងនេះប្រសិនបើ
ក្មេងមានបញ្ហាស្បែកក្បាល)

ក្មេងអាយុ ៣ ទៅ ៥ ឆ្នាំ: ជាពេលដែលកុមារមានសក់ច្រើនបន្តិចហើយដូចនេះអ្នកអាចកក់សក់ឲ
កូនរាល់ថ្ងៃបាន(ប៉ុន្តែបើសិនកូនមានសក់ខូចឬស្ងួតគួរកុំកក់ញឹកញាប់ពេក)ហើយគួរប្រើសាប៊ូបន្ទន់
សក់១ដងក្នុង១សប្តាហ៍។គួរកត់សម្គាល់ផងដែរគួរកក់សក់ក្រោយពេលងូតទឹករួចរាល់ព្រោះក្មេងមិន
គួរអង្គុយត្រាំទឹកដែលមានជាតិសាប៊ូកក់សក់ទេវាអាចបណ្តាលឲប៉ះពាល់ដល់ស្បែកក្មេងបាន។

តើសាប៊ូកក់សក់សម្រាប់ទារកនិងសាប៊ូកក់សក់ធម្មតាខុសគ្នាយ៉ាងដូចម្តេច?
សាប៊ូកក់សក់សម្រាប់មនុស្សពេញវយ័សម្បូរដោយសារធាតុគីមីហៅថាអានីណូអ៊ីកដែលប៉ះពាល់ដល់
ស្បែកដូចនេះទើបអាចសម្អាតបានហ្មត់ចត់។សារធាតុគីមីនេះអាចបណ្តាលឲសក់ស្ងួតដូចនេះហើយ
ទើបចាំបាច់ត្រូវសាប៊ូបន្ទន់បន្ទាប់ពីកក់សក់រួច។សាប៊ូកក់សក់ដែលមានសារធាតុគីមីបែបនេះស័ក្តិ
សមសម្រាប់មនុស្សធំព្រោះមនុស្សធំមានស្បែកក្បាលសម្បូរជាតិខ្លាញ់ជាងក្មេង។ដោយឡែកសាប៊ូកក់
សក់កូនក្មេងផលិតឡើងដោយមិនឲក្រហាយភ្នែកប៉ុន្តែក៏មិនត្រូវបណ្តាលឲសាប៊ូហូរចូលភ្នែកកុមារ
ដែរ។
របៀបសិតសក់អោយកូនក្មេង
ស្រីមេផ្ឬះគូួរប្រយត្ន័ចំពោះការសិតសក់អោយកូនតូចពុំនោះអាចបង្កការឈឺចាប់ស្កៀបឬដាច់សក់កូនបាន៖
- ប្រើក្រាសឬច្រាសសិតសក់ធ្មេញរង្វើលនិងធ្មេញធំៗចៀសវាងការដាញ់សក់ឬមុតស្បែកក្បាល។
-​ កុំចាប់ផ្តើមសិតពីគល់សក់មុនគួរចាប់ផ្តើមសិតពីចុងសក់មកមុនហើយដោះសក់ជំពាក់ឲអស់មុន
នឹងសិតសក់ពីគល់មកដល់ចុង។
- គួរចាប់សិតសក់ពីក្នុងមកក្រៅមាននយ័ថាសិតសក់ខាងក្នុង(ជាប់នឹងក)មុននឹងសិតសក់ខាងក្រៅ។
- កុំបង្ខំសិតសក់ទាំងនៅសើមព្រោះវាអាចបណ្តាលឲសក់ងាយជំពាក់។ប្រើសាប៊ូបន្ទន់ឬទឹកបាញ់
បន្ទន់សក់ហើយប្រើក្រាសសិតថ្នមៗ។

វិធីលួងកូនតូចទៅកាត់សក់
 - សាកសួរជាងកាត់សក់ពីម៉ូតសក់និងប្រវែងដែលត្រូវកាត់ដើម្បីឲស័ក្តិសមនឹងកូនហើយមានភាព
ងាយស្រួលសម្រាប់ជាង។
- យកសៀវភៅរបស់លេងឬអ្វីដែលកូនចូលចិត្តទៅជាមួយសម្រាប់លួងកូន។
- សរសើរកូនពីម៉ូដសក់ថ្មីហើយឲរូបកូនមើលម៉ូដសក់ដែលនឹងត្រូវកាត់និងអោយកូនឆ្លុះកញ្ចក់មើល
ខ្លួនឯងក្រោយកាត់សក់រួច។

វិធីពត់សក់ដែលដុះច្រូងច្រាង
- ប្រើម៉ាស៊ីនផ្លុំសក់ដោយប្រើក្រាសសិតពង្រាបឬពត់។
- ទុកសក់កូនអោយវែងបន្តិចទើបងាយពត់ជាងសក់ខ្លី។
- ប្រើជែលឬគ្រីមលាបសក់ដូចនេះអ្នកមិនចាំបាច់បារម្ភពីម៉ូដសក់កូនឡើយ។

វិធីកែសក់ខូច
- កាត់តម្រឹមចុងសក់តិចៗឬកាត់សក់សេះឬដឺមីមុខអោយកូន (សម្រាប់កូនស្រី)។
- ប្រសិនបើចៃដន្យអាក្រក់អ្វីកូនកាត់សក់ខ្លូនដាច់ដោយដុំៗអ្នកគួរនាំសារ៉ាសក់ជាមួយនឹងជាង
ព្រោះជាងមានជំនាញជាង។
- ប្រើមួកដើម្បីបិទបាំងក៏ជាងការល្អដែរ​៕​

ប្រែសម្រួលដោយ៖បញ្ញារិទ្ធ
ប្រភព៖ប្រជាប្រិយ


close


close

Labels: