អ្នកដែលចូលចិត្តញាំម្ទេសនឹងជួបនូវរឿង៤យ៉ាងដែលគ្មាននណាប្រាប់អ្នកឡើយ

13.6.2016

បើយោងតាមគេហទំពរ័បរទេស១បាននិយាយថា៖
ការទទួលទានផ្លែម្ទេសគឺវាមានគុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពដែលមនុស្សជាច្រើនមិនបាន
ដឹង​ ដែលយើងម្នាក់ៗគួរតែទទួលទានវាអោយបានទៀងទាត់ហើយសូម្បីតែអ្នកដែលមិនសូវចូលចិត្ត
ញាំម្ទេសនោះគឺអាចធ្វើការសាកល្បងជាមួយយើងទាំងអស់គ្នា។

ប្រភពដដែលបានអោយដឹងទៀតផងដែរថា ការជួយអោយសុខភាពយើងល្អប្រសើរនោះគឺដោយសារ
តែសារធាតុហិ ដែលមាននៅក្នុងផ្លែរបស់វា។​ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលប្រិយមិត្តទាំង
អស់គ្នាគួរតែអនុវត្តន៍៖
. ជួយសម្រកទម្ងន់៖ អ្នកដែលញាំអាហារជាមួយនឹងរសជាតិហិរ ដូចជាញាំម្ទេសនោះគឺអាចធ្វើ
អោយជួយកាត់បន្ថយជាតិប្រៃ, ជាតិផ្អែម ហើយជាពិសេសនោះគឺអាចកាត់បន្ថយជាតិខ្លាញ់បាន
ដែលជាតិខ្លាញ់នេះហើយដែលបានធ្វើអោយយើងធាត់។ លើសពីនេះទៅទៀតនោះគឺសារធាតុហិរនេះ
អាចជួយរំលាយអាហារផងដែរ។
. បង្ការជម្ងឺដង្កាត់ ៖​ ការសិក្សាថ្មីមួយដែលបានធ្វើឡើងដោយបណ្ឌិត្យសភាវិទ្យាសាស្រ្តចិនវេជ្ជសាស្រ្ត
បានបង្ហាញថាអ្នកដែលបានញាំអាហារដែលមានរសជាតិហិរជារៀងរាល់ថ្ងៃមានការថយចុះហានិភយ័
នៃការស្លាប់ដោយសារជំងឺបាន ១៤%​ ច្រើនជាងអ្នកដែលបរិភោគអាហារដែលមានរសជាតិហិរម្តងៗ
ក្នុង១សប្តាហ៍។
. កាត់បន្ថយការល្មោភញាំ៖ សារធាតុហិរវាបានធ្វើអោយអ្នកដែលទទួលទាន ឆាប់មានអារម្មណ៍ថា
ឆ្អែត អាហារ។
. ពង្រឹងប្រពន្ធ័ភាពសុាំ៖ វាអាចប្រឆាំងទៅនឹងសារធាតុ ផេនុល (phenol) ដែលរួមទាំងជួយ រួមជា
មួយអាហារមានរសជាតិហិរបាក់តេរី, ផ្តល់នូវការប្រឆាំងនឹងការឆ្លងមេរោគការពារជាតិបានល្អនិង
ការការពាររាងកាយប្រឆាំងនឹង "ខ្មាំង" ខាងក្រៅ។ លើសពីនេះទៅទៀតឪសថបុរាណត្រូវបានស្គាល់
 ផងដែរជាមួយនឹង Capsaicin ដែលត្រូវបានរកឃើញនៅក្នុងម្ហូបអាហារដែលមានរសជាតិហិរហើយ
នោះគឺជាអត្ថប្រយោជន៍ដល់តម្រងនោមសួតនិងបេះដូង។
ខាងលើនេះគឺជាចំណុចមួយចំនួនដែលសំខាន់ៗ ដែលជាគុណប្រយោជន៍នៃការញាំផ្លែម្ទេស ដែល
យើងទាំងអស់គ្នាគួរតែសាកល្បង ដើម្បីអោយដឹងពីអត្ថប្រយោជន៍របស់វាពិតៗ។

ប្រែសម្រួលដោយ៖បញ្ញារិទ្ធ
ប្រភព៖បរទេស

Labels: