15.6.2016
(អូស្រ្តាលី)៖ ក្រោយពីបានធ្វើការសិក្សា និងប្រើប្រាស់បច្ចេកវិទ្យាកាំរស្មីឡាស៊ែរ អស់រយះពេល ១០ឆ្នាំ
មកនេះ ក្រុមបុរាណវិទូអូស្ត្រាលីដែលដឹកនាំដោយលោក Damian Evans បានប្រកាសជាផ្លូវការនៅថ្ងៃ
អង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះថា ទីក្រុងអង្គររវស់អតីតអធិរាជាណាចក្រខ្មែរ ដែលមានឥទ្ធិពល
ខ្លាំងពីសតវត្សទី១៥ នោះពិតជាមានទំហំធំធេង លើសពីអ្វីដែលអ្នកបុរាណវិទូនានាបានកំណត់ និង
កត់ត្រាទុកក្នង សៀវភៅកន្លងមកទៀត។ នេះបើតាមការចេញផ្សាយដោយសារពត៍មាន Washington Post នៅព្រឹកថ្ងៃទី១៤ម្សិលមិញមក។
លទ្ធផលនៃការស្រាវជ្រាវខាងលើនេះ បុរាណវិទូ Evans បានមកពីការសិក្សា និងគូសវាសផែនទីរួមគ្នា
ជាមួយក្រុម ការងារទៅលើផ្ទៃដី១.៩០១ គីឡូម៉ែត្រក្រឡា ដែលផ្ទៃដីនេះ មានទំហំប្រហាក់ប្រហែលនឹង
ទីក្រុងភ្នំពេញនាពេល បច្ចុប្បន្ននេះដែរ។ នេះជាលទ្ធផលនៃការអះអាង តំណាក់កាលដំបូង ដែលក្រុម
បុរាណវិទូអូស្រ្តាលី អះអាងថា នឹងបន្តការងារនេះទៅមុខទៀត ដើម្បីស្វែងរកដានបន្សល់ទុកពីបុរាណ
របស់អតីតមហានគរខ្មែរ និងទំហំលាក់ទុក ដែលគេប្រាកដណាស់ ថាពិតជាធំធេងលើសអ្វី ដែលគេ
ធ្លាប់ដឹងលឺកន្លងមកទៅទៀត។
លោក Evans ក៏បានបញ្ជាក់ទៀតថា ផែនទីថ្មីរបស់ទីក្រុងអង្គរ នឹងអាចបង្ហាញពី សក្ករាជដំបូងដែល
មនុស្ស ចាប់ផ្តើម មានគំនិតកែប្រែភពផែនដីដែលគេរស់នៅ ដោយការជីកទន្លេបង្ហូរទឹក ឬបង្កើត
បឹងស្តុកទឹក ហើយនឹងការកាប់ព្រៃឈើ រានយកដីបង្កើតទីក្រុង ដែលបានកើតឡើងរាប់ពាន់ឆ្នាំមក
ហើយ មុនអ្វីដែលយើងធ្លាប់បានកត់ត្រាពីមុនមកទៅទៀត។ វាក៏បានបញ្ជាក់ផងដែរថា ការមើល
ស្រាលមនុស្សសមយ័បុរាណរបស់យើង កន្លងមកនេះគឺខុសទាំងស្រុង។ បច្ចុប្បន្ន នេះការសិក្សា មិន
ទាន់បញ្ចប់នោះទេ ដោយក្រុមបុរាណវិទូ នឹងធ្វើការសិក្សាបន្ថែម ដើម្បីឈានទៅរកការគូសវាស ផែន
ទីថ្មី ដែលបង្ហាញពីទំហំជាក់លាក់នៃតំបន់អង្គរ និង ធ្វើការលុបចោលនូវផែនទីចាស់៕
ប្រែសម្រួលដោយ៖សុភារិទ្ធ