ជីរអង្កាម​ត្រូវបាន​គេ​យកទៅ​ផ្សំ​ជាមួយ​ថ្នាំ​ព្យាបាល​ជំងឺមហារីក​


ស្លឹកជីរអង្កាមត្រូវបានគេស្គាល់ថាមានគុណសម្បត្តិជាយូរមកហើយចំពោះសុខភាព​ ព្រោះវាសម្បូរ
ដោយសារធាតុប្រឆាំងអុកស៊ីដកម្មខ្ពស់ ដោយឡែកវាក៏ជាជម្រើសមួយក្នុងការយកមកផ្សំជាមួយអា
ហារផ្សេងៗក្នុងតំបន់អាស៊ីដ៏សម្បូរបែប។ ក្រៅពីរសជាតិនិងក្លិនដ៏ពិសេសនេះហើយស្លឹកជីរអង្កាមឥ
ឡូវនេះត្រូវបានគេយកមកផ្សំព្យាបាលជំងឺមហារីកថែមទៀតផង។



 
 តាមការសិក្សាថ្មីៗពីអ្នកវិទ្យាសាស្រ្តមួយក្រុមមកពីសាកលវិទ្យាលយ័ Central Institute of Medical and Aromatic Plants បានឲ្យដឹងថាស្លឹកជីរអង្កាមមានសារធាតុពិសេសអាចយកមកផ្សំជាំមួយថ្នាំព្យាបាល
ជំងឺមហារីកផ្សេងៗបាន។

សារធាតុ L-menthol ដែលចម្រាញ់យកមកពីរុក្ខជាតិពូជ Mentha នេះអាចធ្វើការសម្លាប់កោសិកា
មហារីកពោះវៀននិង​កោសិកាជំងឺមហារីកមួយចំនួន។ សារធាតុនេះអាចធ្វើការទប់ស្កាត់កោសិកា
ជំងឺមហារីកមិនឲ្យរីករាលដាល និង ឆ្លងទៅកាន់សរីរាង្គផ្សេងៗក្នុងរាងកាយ។

បើតាមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងទៀតថាគេអាចទាញយកសារធាតុ L-Menthol ពិរុក្ខជាតិបានដោយ
មិនចាំបាច់ចំណាយថវិការច្រើនហើយវាក៏មិនធ្វើឲ្យប៉ះពាល់រុក្ខជាតិប្រភេទនេះទេ។

លទ្ធផលនៃការសិក្សានេះបានចុះផ្សាយទស្សនាវដ្ដីស្រាវជ្រាវ OMICS: A Journal of Integrative Biology។

ប្រែសម្រួលដោយ៖បញ្ញារិទ្ធ
 

Labels: