ហេតុផល​ឡើង​ទម្ងន់ ៣ យ៉ាង ដែល​ស្ត្រី​មានគភ៌​មិនបាច់​បារម្ភ

ចាស់ៗតែងប្រាប់ថា "ស្រ្តីមានគត៍ត្រូវទទួលទានឪ្យច្រើន ព្រោះត្រូវចិញ្ចឹមកូនក្នុងផ្ទៃម្នាក់ទៀត" ប៉ុន្តែ

ជាក់ស្តែង​ ស្រ្តីក៏ត្រូវចេះគ្រប់គ្រងទម្ងន់សុខភាពដែរ។​ ស្រ្តីមានគភ៍គួរយល់ដឹងថា ការឡើងទម្ងន់ក្នុង

ពេលមានទម្ងន់ជារឿងប្រក្រតីក៏ពិតមែន ប៉ុន្តែតើអ្វីទៅដែលជាមូលហេតុនៃការឡើងទម្ងន់របស់

អ្នក? តាមការណែនាំវេជ្ជសាស្ត្រទម្ងន់សុខភាពរបស់ស្ត្រីមានគត៍គួរស្ថិតក្នុងគម្លាតដូចខាងក្រោម៖
- ស្រ្តីទម្ងន់ស្រាលអាចនឹងឡើងទំងន់ពី ១៣​ ទៅ ១៨ គីឡូក្រាម នៅពេលមានគភ៍

- ស្រ្តីទម្ងន់ធម្មតា អាចនឹងឡើងទម្ងន់ពី ១១ ទៅ ១៦ គីឡូក្រាម នៅពេលមានគភ៍

- ស្រ្តីធាត់ អាចនឹងឡើងទម្ងន់ពី ៧ គីឡូក្រាម ១១ គីឡូក្រាម នៅពេលមានគភ៍

- ស្រ្តីធាត់លើសទម្ងន់អាចនឹងឡើងទម្ងន់ពី ៥ ទៅ​ ៩ គីឡូក្រាម​ នៅពេលមានគភ៍

ទម្ងន់ទាំងនេះ​​ អាចនឹងប្រែប្រួល ប្រសិនបើទារកក្នុងផ្ទៃជាកូនភ្លោះ ឬ ភ្លោះច្រើនជាង២ ។


ហេតុផលប្រក្រតី ៣ យ៉ាង ដែលបណ្តាលឪ្យស្រ្តីមានគភ៍ឡើងទម្ងន់៖


១- សុខភាពទារក: នេះមិនមែនជារឿងចម្លែកទេ ព្រោះថាពោះអ្នកកាន់តែធំ កូនក៏កាន់តែលូត

លាស់ ដូចនេះទម្ងន់ក៏នឹងឡើងតាមនឹងដូចគ្នាដែរ ។ ប្រសិនបើអ្នកមិនឡើងទម្ងន់ មាននយ័ថាអ្នក

អាចប្រឈមនឹងបញ្ហា អាចកូនកើតមិនគ្រប់ខែ ឬកូនមិនគ្រប់គីឡូ។ ការឡើងទម្ងន់ក៏បញ្ជាក់ដែរ

ថា ទារកក្នុងផ្ទៃលូតលាស់ល្អ ហើយមិនងាយប្រឈមនឹងជំងឺបេះដូង បញ្ហាដង្ហើម និងប្រពន្ធ័រំលាយ

អាហារឡើយក្រោយពេលកើត។


២-​ សុដន់ឡើងធំ: ស្រ្តីមានគភ៍ប្រាកដជាមានសុដន់ធំជាងធម្មតា នេះបណ្តាលមកពីជាលិកាសុដន់

រីកប៉ោង និងចាប់ផ្តើមផលិតទឹកដោះសម្រាប់កូននៅពេលកើតមក។ កត្តានេះ អាចនឹងបណ្តាលឪ្យ

សុដន់១ចំហៀង ឡើង ១គីឡូក្រាម ហើយសម្រាប់ស្ត្រីដែលមានសុដន់តូចអាចនឹងមានការភ្ញាក់ផ្អើល

ចំពោះខ្លួនឯង ។


៣- ស្រក់ទម្ងន់ឆាប់រហស័: សូមកុំបារម្ភ នៅពេលក្រោយសម្រាល ទម្ងន់របស់អ្នកនឹងស្រកស្រុតចុះ

យ៉ាងគំហុក។ អ្នកអាចនឹងស្រក ជាមធ្យម ៥គីឡូក្រាមបន្ទាប់ពីសម្រាលហើយភ្លាមៗ ដែលនេះជា

ទម្ងន់របស់ទារកទឹកភ្លោះ និង សុកកូន។ រយះពេល ២ ទៅ៣សប្តាហ៍បន្ទាប់ពីសម្រាល អ្នកនឹងស្រក

គីឡូបណ្តើរៗ ដោយសារការផលិតអរ័ម៉ូន នៅពេលមានគភ៍ត្រូវបានកាត់បន្ថយ ហើយអ្នកនឹងបាត់

បង់សារធាតុទឹកពីក្នុងខ្លួនមួយចំនួនទៀត។ ប្រសិនបើអ្នកចង់បានរូបរាងដើមឆាប់រហស័  គួរអនុ

វត្តការហាត់ប្រាណ បំបៅកូនដោយទឹកដោះ និង ទទួលទានអាហារសុខភាពឪ្យបានជាប់លាប់៕


ប្រែសំរួលដោយ៖Popeye

ដកស្រង់ពី៖ទស្សនាវដ្តីប្រជាប្រិយ


Labels: