ផ្លែចេកពិតជាមានសារប្រយោជន៍ចំពោះសុខភាព និង រាងកាយមែន ហើយចុះចំណែកសម្បកចេក
វិញនោះ?
សប្បកចេកមានប្រយោជន៍មិនចាញ់ផ្លែចេកប៉ុន្មានទេ ដោយសារវាក៏សម្បូរទៅដោយវីតាមីនបេ ៦
បេ ១៦ប៉ូតាស្យូមនិង ម៉ាញ៉េស្យូម រួមទាំងមានជាតិសំណើម និង សារធាតុចិញ្ចឹមផ្សេងៗជាច្រើនមុខ
ទៀត។ ប្រសិនបើគិតដល់ជីវជាតិទាំងនេះ យើងពិតជាគួរទទួលទានទាំងសម្បក ប៉ុន្តែរសជាតិពិបាក
នឹងទទួលយក ដូចនេះអ្នកអាចក្រឡុកលាយជាមួយផ្លែឈើផ្សេងទៀតបាន ដើម្បីបន្លប់រសជាតិ។ ក្រៅពីនេះសម្បកចេក អាចជួយដល់កិច្ចការផ្សេងទៀតដូចជា៖
១. ជួយស្លឹករុក្ខជាតិដែលជាំក្នុងផ្ឬះ: ប្រើសប្បកចេកផ្នែកខាងក្នុងជូតរុក្ខជាតិដែលអ្នកដាំក្នុងផ្ទះ ឬ
ការិយាលយ័ ម្តងមួយសន្លឹកៗ នោះនឹងធ្វើឪ្យពណ៍បៃតងកាន់តែស្រស់ និង រលោងភ្លឺត្រជាក់ភ្នែក។
២. ជូតស្បែកជើង: សប្បកចេកអាចធ្វើឪ្យស្បែកជើងប្រែជាភ្លឺរលោងដូចខាត់។ វិធីធ្វើងាយស្រួលទេ
គ្រាន់តែយកសម្បកចេកដុសខាត់ស្បែកជើង រួចប្រើក្រណាត់សម្អាតតាមក្រោយ។
៣. បំបាត់មុន: ស្បែកមុខមុនគ្រើមធំៗ កន្ទួលក្រហម អាចនឹងជាសះស្បើយ ឬឆាប់ជា ដោយគ្រាន់
តែលាងមុខឪ្យស្អាត រួចយកសម្បកចេកជូតបរិវេណដែលមានមុន មុននឹងចូលគេងជារៀងរាល់ថ្ងៃ
នោះអ្្នកនឹងមិនចាំបាច់ប្រើថ្នាំបំបាត់មុនទៀតទេ។
៤. ជួយឪ្យធ្មេញស: ប៉ូតាស្យូមដ៏ក្រាស់ក្រែលក្នុងសម្បកចេក ជាភ្នាក់ងារជួយឪ្យធ្មេញសស្អាត ប្រសិន
បើអ្នកយកសម្បកចេកទុំមកជូតដុសធ្មេញឪ្យសព្វ ទុកចោល ១០នាទី រួចដុសធ្មេញជាធម្មតា។
៥. ឬសោ: វិធីធ្វើ គឺគ្រាន់តែយកសម្បកចេកមួយផ្នែកតូចលាបដុសលើកន្លែងមានឬស ហើយដាក់
ផ្អឹបជាប់នឹងស្បែក ដោយប្រើស្កុតបិត ឬមិនចាំបាច់បិតក៏បាន។ ធ្វើបែបនេះញឹកញាប់ ឬសនឹងបាត់
ពីស្បែកមិនខាន។
៦. សត្វល្អិតទិច ឬខាំ: ប្រើសម្បកចេកទុំលាបលើបរិវេណស្បែកដែលសត្វខាំ នោះសភាពរមាស់ និងក្រ
ហាយនឹងប្រែជាធូរស្បើយ។
៧. ឈឺក្បាល: សម្បកចេកអាចបំបាត់ឬសគល់បញ្ហាបណ្តាលឪ្យឈឺក្បាលបាន ដោយសារវាមានប៉ូតា
ស្យូម ដូចនេះ អ្នកអាចសាកល្បងដាក់សម្បកចេកលើថ្ងាស និងក្រោយកញ្ចឹងក នោះសភាពឈឺក្បាល
នឹងបានរសាយ។
៨. ជួយបន្ថូរអាការឬសដូងបាតក្រៅ: ប្រើសម្បកចេកលាបបរិវេណឈឺ/មានឬសដូងបាត ៥នាទី ហើយធ្វើឪ្យបាន ៤-៥ ដងក្នុងមួយថ្ងៃ នោះអ្នកនឹងបានធូរស្បើយមួយកម្រិត៕
ប្រែសម្រួលដោយ៖សុភារិទ្ធ
Labels: Healthy