ទឹកផ្លែត្រសក់ក្រឡុកផ្តល់ប្រយោជន៍ដល់សុខភាព៥យ៉ាង

04,6,2016
 មនុស្សទាំងអស់គ្នាពិតជាចូលចិត្តពិសាផ្លែត្រសក់មិនខានព្រោះវាជាបន្លែមួយប្រភេទជួយដល់សុខ
ភាពបានច្រើនជាពិសេសវាជួយបង្រ្គប់ជាតិទឹកក្នុងរាងកាយវីតាមីន K សារធាតុស៊ីលីកា ( Silica ) 
វីតាមីន A វីតាមីន C និងសារធាតុក្លរ៉ូភីល។
 
 https://www.facebook.com/Rithrodrigues168/
ក្រៅពីការពិសារផ្លែត្រសក់ឆៅឬចម្អិនហើយនោះអ្នកក៏អាចយកវាទៅធ្វើជាភេសជ្ជះបានផងដែរគឺអ្នក
អាចទទួលបាននូវអាហារូបត្ថម្ភគ្រប់ប្រភេទ។ពិសាទឹកផ្លែត្រសក់ក្រឡុកអាចជួយព្យាបាលបញ្ហាគ្រុន
ក្តៅនិងកាត់បន្ថយអត្រាកើតគ្រួសក្នុងតម្រងនោម។
ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនទៀតនៃទឹក្រឡុកត្រសក់៖
១.បំពេញជាតិទឹក: អ្នកគួរតែពិសារឲបានយ៉ាងហោចណាស់មួយកែវជាប្រចាំថ្ងៃដើម្បីជួយបំពេញ
ជាតិទឹកក្នុងរាងកាយព្រោះវាក៏មានសមត្ថភាពជួយបញ្ចេញជាតិពុលពីរាងកាយបានផងដែរ។
២.ការពារជំងឺមហារីក:​ ទឹកផ្លែត្រសក់ជួយកាត់បន្ថយអត្រាឈានទៅកើតជំងឺមហារីកបានព្រោះវា
មានសារធាតុជាច្រើនដូចជា Lariciresiniol , Pinoresinol និងសារធាតុមួយចំនួនទៀតដែលគេបាន
ចម្រាញ់ទាញយកសារធាតុទាំងនោះមកផ្សំថ្នាំព្យាបាលជំងឺមហារីកគ្រប់ប្រភេទអស់រយះពេលជាច្រើន
ឆ្នាំមកហើយ។


៣.សម្រកទម្ងន់: សម្រាប់អ្នកមានបំណងចង់សម្រកទម្ងន់ទឹកផ្លែត្រសក់គឺជាជម្រើសប្រសើរសម្រាប់
អ្នកព្រោះវាក្រៅពីជួយអោយអ្នកមានអារម្មណ៍មិនឃ្លានហើយនោះវាក៏មានផ្ទុកកម្រិតកាឡូរីទាបនិង
ជួយបញ្ចេញជាតិខ្លាញ់ពីរាងកាយ។
៤.សម្រួលប្រពន្ធ័រំលាយអាហារ: ផ្លែត្រសក់ជាអាហារមួយជួយសម្រួលប្រពន្ធ័ផ្លូវបន្ទោបង់ដូចជាអាការ
ទល់លាមកបាន។​ក្រៅពីមានជាតិទឹកច្រើនហើយនោះវាក៏មានសារធាតុអាហារកាកសរសៃដែលសារ
ធាតុនេះជួយសម្រួលការបញ្ចេញជាតិពុលពីរាងកាយ។
៥. ជួយបំបាត់អាការវិលមុខ:​ ប្រសិនបើអ្នកមានអារម្មណ៍ធាងធោងឈឺក្បាលនិងខ្វះជាតិស្ករក្នុង
ឈាមកង្វះវីតាមីន​ B សារធាតុអេឡិចត្រីលីតនិងវីតាមីនមួយចំនួនផ្សេងទៀតនោះទឹកផ្លែត្រសក់
អាចជួយបាន៕

រៀបរាងដោយ៖​បញ្ញារិទ្ធ
ប្រភព៖ប្រជាប្រិយ



Labels: