19.6.2016
ផ្លែម្រះត្រូវបានមនុស្សជាច្រើននៅទូទាំងពិភពលោកប្រើប្រាស់សម្រាប់ព្យាបាលជំងឺជាច្រើនប្រភេទ
ហើយការអនុវត្តនេះ ក៏មានជាយូរយារណាស់មកហើយ។
សព្វថ្ងៃនេះ អ្នកស្រាវជ្រាវខាងផ្នែកវេជ្ជសាស្រ្តបានរកឃើញសមាសធាតុដែលជាប្រយោជន៍ដល់សុខភា
ពរបស់ផ្លែម្រះ ជាពិសេសអាចប្រើសម្រាប់ព្យាបាលលើអ្នកជំងឺមហារីកលំពែងតែម្តង។ របបគំហើញដ៏
អស្ចារ្យនេះត្រូវបានរកឃើញដោយវេជ្ជបណ្ឌិត Frank Shallenberger M.D ប្រចាំមជ្ឈមណ្ឌល Nevada Center Of Alternative & Anti Aging Mediciner ដែលគាត់មានជំនាញខាងព្យាបាលប្រឆាំងភាពចាស់
របស់អាយុ និងប្រើវិធីព្យាបាលបែបផ្សេងៗ។
វេជ្ជបណ្ឌិត Frank Shallenberger ជឿជាក់ទៅលើសមត្ថភាព និងថាមពលធ្វើឪ្យរបួសឆាប់ជាតាមបែប
ធម្មជាតិហើយគាត់បានណែនាំឪ្យអ្នកជំងឺរបស់គាត់ជឿជាក់ទៅលើការព្យាបាលបញ្ហា ឬជំងឺគ្រប់ប្រ
ភេទ។ វេជ្ជបណ្ឌិតរូបនេះ បានបន្ថែមទៀតថា បន្លែដ៏អស្ចារ្យមួយនេះអាចបង្ការ និងបញ្ឈប់ការលូត
លាស់របស់កោសិកាមហារីកបានយ៉ាងមានប្រសិទ្ធភាពបំផុត។
យោងទៅតាមការស្រាវជ្រាវរបស់គាត់ បានរកឃើញថា សូលុយស្យុង ៥ភាគរយរបស់ទឹកម្រះអាចប្រ
ឆាំងនឹងជំងឺមហារីកលំពែងបាន។ ម្រះអាចបំផ្លាញកោសិការមហារីកបានពី ៩០ ទៅ៩៨ភាគរយឯ
ណោះ។ យ៉ាងណាមិញ ការស្រាវជ្រាវមួយនេះគ្រាន់តែបញ្ជាក់អំពីអត្ថប្រយោជន៍ និងសកម្មភាពដ៏ខ្លាំង
ក្លារបស់ម្រះប៉ុណ្ណោះ។ ផ្លែម្រះដើរតួនាទីជាផ្នែកមួយដ៏អស្ចារ្យនៃការព្យាបាលការបង្ករោគនៅស្បែករោគ
សញ្ញាជំងឺទឹកនោមផ្អែម ជំងឺហឺត បញ្ហាក្រពះ និងជំងឺលើសសម្ពាធឈាមផងដែរ៕
ប្រែសម្រួលដោយ៖សុភារិទ្ធ
Labels: Healthy