អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ពី​ប្រទាល​កន្ទុយក្រពើ

ប្រទាលន្ទុយក្រពើ គឺជារុក្ខជាតិមានប្រភពមកពីអាហ្រ្វិកខាងជើង ដែលត្រូវបានគេទទួលស្គាល់ពី
អត្ថប្រយោជន៍បែបឪសថសាស្រ្តរបស់វា និង យកមកប្រើប្រាស់ជាឪសថបូរាណ ក៏ដូចជាវេជ្ជសាស្រ្ត ជា
ពិសេសនោះវាជាគ្រឿងផ្សំនៃផលិតផលថែរក្សាសម្រស់ទៀតផង។

ប្រទាលន្ទុយក្រពើ ងាយនឹងដាំដុះ និង ថែរក្សាណាស់ ចំណែកប្រសិទ្ធភាពរបស់វាក៏មានច្រើនយ៉ាងដែរ
ដែលគ្រួសារនីមួយៗគួរដាំតាមផ្ទះសម្រាប់ប្រើវាជាប្រយោជន៍។ រុក្ខជាតិនេះមានប្រយោជន៍ត្រង់សាច់
ទន់ៗថ្លាៗរបស់វា ពីព្រោះវាសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងបាក់តេរី ប្រឆាំងពពួក
ផ្សិត និង បំបាត់នៃបរិយាកាសជុំវិញផ្ទះផងដែរ។

ប្រសិនបើអ្នកមានរលាត់ស្បែក ឬ មុតបន្តិចបន្តួច អ្នកអាចយកសាច់ថ្លារបស់ប្រទាលកន្ទុយក្រពើ
មកលាបលើបរិវេណរបួស នោះស្នាមរបួសនឹងឆាប់ជាសះស្បើយ ថែមទាំងមិនបន្សល់ស្នាមអ្វីទៀតផង

ខាងក្រោមនេះ ជាអត្ថប្រយោជន៍សំខាន់ៗបែបសង្ខេបនៃប្រទាលកន្ទុយក្រពើ៖
១-ការប្រើប្រាស់ខាងក្រៅរាងកាយ
- បំបាត់ស្នាមជ្រួញ ស្នាមអុជៗ​ រលាត់ មុត និង របួសសើស្បែក
- ប្រើជំនួសផលិតផលផ្តល់សំណើមដល់ស្បែក និង រក្សាស្បែកឪ្យតឹងណែន​ ភ្លឺរលោង
- សម្រាលអាការរលាកភ្លើង ឬ កម្តៅថ្ងៃ
- ថែរក្សា ការពារ និង​ ព្យាបាលស្បែកពីកន្ទួលរមាស់ មុន ត្រអក និង បញ្ហាស្បែកផ្សេងៗ
- ជួយបំបាត់ការដាច់រលាត់តិចៗដោយសារស្នាមមុតនៃឡាមកោរោម ឬ​ ពុកមាត់
- ប្រើជាសាប៊ូបន្ទន់សក់យ៉ាងមានប្រសិទ្ធភាព

២-ការប្រើប្រាស់ខាងក្នុងរាងកាយ
- មានប្រសិទ្ធភាពការពារ ឬ ព្យាបាលការរលាក និង បន្ថូរបន្ថយជំងឺសន្លាក់
- សម្រួលដល់ប្រពន្ធ័រំលាយអាហារ
- ពង្រឹងប្រពន្ធ័សុំាំនៃរាងកាយ
- ព្យាបាល និង ថែរក្សាបញ្ហាមាត់ធ្មេញ ជាពិសេសអញ្ចាញ
- ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម
- ជួយបំបាត់អាការឈឺឆ្អល់ចុងដង្ហើម
- ជួយសម្រួលការទល់លាមក និង​ បញ្ហារំលាយអាហារផ្សេងៗ
- បង្កើនបរិមាណឈាមស
- ធ្វើឪ្យគុណភាពឈាមប្រសើរឡើង
- បញ្ហាជំងឺសរសៃឈាមបេះដូង នឹងបានធូរស្រាលមួយកម្រិត៕

ប្រែសម្រួលដោយ៖Popeye
 
 

Labels: