03.6.2016


នៅពេលដែលដល់ខែដែលអ្នកជិតឆ្លងទន្លេ អ្នកត្រូវតែប្រយ័ត្នពីទម្ងន់របស់ខ្លួន ដោយគ្រប់គ្រងវាឲ្យបានល្អ។ ចំពោះរបបអាហារវិញ អ្នកគួរតែញ៉ាំអាហារមួយចំនួនដែលមានប្រូតេអ៊ីនច្រើន ព្រោះវាជាអាហារដែលងាយស្រួលរំលាយ ដោយអ្នកអាចញ៉ាំពងមាន់ និងទឹកដោះគោច្រើន ទឹកសម្លផ្សេងៗ ហើយមិនត្រូវបរិភោគអាហារដែលមានខ្លាញ់ឡើយ។ ជាងនេះទៅទៀត អ្នកអាចរកសៀវភៅដែលទាក់ទងនឹងការសម្រាលកូនមកមើលបាន ព្រោះវាអាចជួយអ្នកឲ្យត្រៀមលក្ខណៈផ្លូវចិត្តទុកជាមុន ហើយត្រូវតែរក្សាចិត្តធម្មតា ដោយត្រូវតែធ្វើយ៉ាងណាជម្រះចោលនូវភាពភ័យខ្លាចចំពោះការសម្រាលកូនគ្រប់បែបយ៉ាង ម្យ៉ាងទៀតអ្នកត្រូវតែហាត់ប្រាណដោយអាចដើរបាន នោះពេលដែលអ្នកសម្រាល វានឹងជួយអ្នកសម្រាលលឿន៕
ប្រែសម្រួលដោយ ៖ លោកសុយ៉ា
Labels: Healthy