ក្នុងចំណោមផ្លែប៉ោមទាំងបីពណ៍គឺផ្លែប៉ោមដែលមានពណ៍ស៊ីជំពូមានសារជាតិ(ហ្វីណូលីក) ច្រើនជាង
គេបំផុត។ សារជាតិប្រភេទនេះជួយបន្ថែមការស្រូបទាញវីតាមីន C នៅត្រង់ភ្នាសសរសៃឈាមដែល
ជួយឪ្យសរសៃឈាមតូចៗមានសភាពរឹងមាំជួយការពារអាការជាំមុខនិងកាត់បន្ថយស្នាមជ្រីវជ្រួញបាន។
បើស្រ្តីមិនចង់ឪ្យមុខចាស់មុនអាយុត្រូវជ្រើសរើសផ្លែប៉ោមមកបរិភោគឪ្យបានញឹកញាប់វានឹងជួយឪ្យ
សម្រស់របស់អ្នកស្អាតជានិច្ច។ ខាងក្រោមនេះជាប្រភេទផ្លែប៉ោមនីមួយៗដែលផ្តល់នូវប្រយោជន៍ដល់
អ្នក៖
១- ផ្លែប៉ោមពណ៍បៃតង
ជួយគ្រប់គ្រងទម្ងន់បានល្អបំផុត ព្រោះថាមានកាសរសៃអាហារខ្ពស់។ ក្រៅពីនេះផ្លែប៉ោមពណ៍បៃតង
មានសារជាតិ( អីឡាសទីន ) និងសរសៃទឹកប្រូតេអ៊ីន (Collagen) ដែលជួយធ្វើឪ្យស្បែកមានភាពរំយឺត
ល្អមិនងាយបង្កឪ្យស្បែក ឆាប់ជ្រីវជ្រួញមុនអាយុ។
២- ផ្លែប៉ោមពណ៍ក្រហម
មានសារជាតិប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់បំផុតជាងបណ្តាផ្លែប៉ោមពណ៍ដទៃទៀត។ បើសិនចង់ការពារ
រោគមាហារីកយើងអាចជ្រើសរើសផ្លែប៉ោមពណ៍ក្រហមបរិភោគជាប្រការល្អបំផុត។
៣- ផ្លែប៉ោមពណ៍លឿង
មានសារជាតិ (ខ្វើស៊ីឌីន) ច្រើនបំផុត ។ សារជាតិប្រភេទនេះជួយកាត់បន្ថយក្នុងការប្រឈមមុខកើ
តរោគមហារីករោគ សរសៃឈាមបេះដូង និង រោគភ្នែកឡើងបាយ។ ក្រុមមនុស្សដែលធ្វើការងារនឹង
កំព្យូទរ័ពេញៗមួយ ថ្ងៃមានឪកាស ប្រឈមនឹងកើតរោគភ្នែកឡើងបាយបានយ៉ាងងាយ ហេតុនេះកា
ជ្រើសរើសបរិភោគផ្លែប៉ោមពណ៍លឿងអាចជួយ បញ្ចៀសក្នងការកើតរោគទាំងនេះបានយ៉ាងល្អ។
Labels: Healthy