អាហារ ៧ ប្រភេទ​អាច​ដោះស្រាយ​បញ្ហា​ឆ្អល់ពោះ​បាន​


បើសិនការបិភោគអាហារពេលថ្ងៃត្រង់ ឬល្ងាចដែលសុទ្ធសឹងជាអាហារប្រភេទដែលងាយបង្កឪ្យកើត
នូវអាការឆ្អល់ពោះនោះរាងកាយរបស់យើងក៏ទទួលរងការលំបាកទៅតាមនោះផងដែរ។ ហេតុនេះបើ
នៅថ្ងៃណាមួយ កើតនូវអាការឆ្អល់ពោះ ហើយចង់ដោះស្រាយបញ្ហានេះលោកអ្នកអាចអនុវត្តការបរិ
ភោគអាហារមួយចំនួនដូចខាងក្រោមនេះ៖

១-ក្រូចឆ្មា

ចាំបាច់ត្រូវជាប្រភេទទឹកក្រូចឆ្មារក្តៅអ៊ុណ្ហៗទើបអាចជួយជំរុញដល់ការធ្វើការងាររបស់ពោះវៀនបាន
ល្អបំផុត។ តែទោះជាយ៉ាងណាការប្រើរូបមន្តមួយនេះមិនផ្តល់ផលល្អសម្រាប់អ្នកដែលកើតរោគក្រពះ
ប៉ុន្មានទេព្រោះថាអាស៊ីដ របស់ក្រូចឆ្មារអាចចូលទៅបង្កការប៉ះពាល់ដល់ភ្នាសពោះវៀនដែលវានឹងធ្វើ
ឪ្យអាការរោគក្រពះកម្រើកឡើងវិញ។

២-ផ្លែគីវី

បរិភោគប្រភេទអាហារដែលមានសារជាតិម្សៅខ្ពស់តែងធ្វើឪ្យកើតអាការឆ្អល់ពោះ ព្រោះថាវាមិន
មានកាកសរសៃជំរុញឪ្យពោះវៀនធ្វើការងារ។ ទោះយ៉ាងណាសម្រាប់ផ្លែគីវីមានកាកសរសៃខ្ពស់ណាស់
មិនបង្កឪ្យកើតអាការឆ្អល់ពោះដូចអាហារមានសារជាតិម្សៅនោះទេ។

៣-ល្ហុង




ល្ហុងមានសារជាតិដូចគ្នានឹងផ្លែគីវី​ ត្រង់មានវីតាមីន C និងកាកសរសៃខ្ពស់។ សម្រាប់ផ្លែល្ហុង​​ ផ្តល់
ផលល្អជាងត្រង់ថាវាមានសារជាតិជួយបញ្ចុះលាមក (ធ្វើឪ្យលាមកទន់) ងាយបន្ទោរបង់។

៤-តែបៃតង




ផលប្រយោជន៍ល្អៗត្រូវបានគេឪ្យទៅលើតែបៃតង ព្រោះថាក្រៅពីជួយដុតបំផ្លាញថាមពលក្នុងរាង
កាយបានខ្ពស់ហើយ ទឹកតែបៃតងក្តៅអ៊ុណ្ហៗជួយធ្វើឪ្យប្រពន្ធ័រំលាយអាហារដំណើរការល្អថែមទៀត។
ថ្ងៃណាមួយបើអ្នកបិភោគអាហារ ហ្វាសហ្វូត ឬមានសារជាតិប៊ីចេងខ្ពស់នោះសារជាតិប្រឆាំងរ៉ាឌីកាល់
សេរីក្នុងទឹកតែបៃតងនៅអាចជួយ ការពារកោសិការដែលត្រូវបំផ្លាញ និង ពិសេសអាចជួយជួសជុល
កោសិការរាងកាយដែលសឹករឹល ឬទទួលរងការខូចខាតឪ្យត្រឡប់មកប្រសើរឡើងវិញ។

៥-ទឹកខ្ញី

ទឹកខ្ញីជាប្រភេទអាហារដែលខ្មែរបុរាណប្រើក្នុងការបំបាត់អាការឆ្អល់ពោះ។​ បើថ្ងៃណាមួយមានអាការ
ឆ្អល់ពោះគេគ្រាន់តែផឹកទឹកខ្ញីក្តៅអ៊ុណ្ហៗវាអាចជួយកំចាត់អាការនេះឪ្យប្រសើរឡើង។

៦-ផ្លែឈើដែលមានជាតិទឹកច្រើន



ដូចជា ឪឡឹក ក្រូច ក្រូចថ្លុង ទំពាំងបាយជូរ​ វាអាចជួយសម្រួលក្នុងការធ្វើការងាររបស់ពោះវៀនឪ្យ
ដំណើរការល្អ អាចជួយកាត់បន្ថយអាការអាហារមិនរលាយ ពិសេសក្រូចថ្លុង អាចជួយក្នុងការបញ្ចុះលា
មក បានយ៉ាងល្អ។

៦-ទឹកដោះគោជូរ

ទឹកដោះគោប្រភេទនេះផ្តល់ផលយ៉ាងល្អចំពោះអ្នកបរិភោគ​ ដែលក្នុងនោះមានដូចជា ជួយដល់
ប្រពន្ធ័រំលាយអាហារ ប្រពន្ធ័បញ្ចេញកាកសំណល់ និងកំចាត់អាហារមានសារជាតិពុលចេញពីរាងកាយ
តែម្តង។

៧-ម្នាស់



 អាស៊ីដដែលមាននៅក្នុងផ្លែម្នាស់ អាចជួយក្នុងការកិនរំលាយសាច់សត្វ។ នៅពេលបរិភោគផ្លែម្នាស់
តែ២ ទៅ ៣ ចំណិតក៏អាចបំបែកសាច់សត្វបានល្អដោយមិនធ្វើឪ្យក្រពះប្រឹងកិនរំលាយអាហារច្រើន។

ប្រែសម្រួលដោយ៖​សុភារិទ្ធ
 


Labels: