កង្វះដំណេកគ្រប់គ្រាន់ គឺជាបញ្ហាទូទៅ ទៅហើយកំពុងប៉ះពាល់ដល់មនុស្សមួយចំនួនស្ទើរតែគ្រប់វយ័
ដោយសារសមយ័បច្ចុប្បន្នមនុស្សតែងបំពេញការងារច្រើន ហើយពួកគេតែងយល់ថា ដើម្បីទទួលបា
នជោគជយ័ ពួកគេមិនត្រូវចំណាយពេលគេងច្រើនពេកនោះទេ ព្រោះខ្លាចខាតពេល។
តាមការសិក្សានៅសហរដ្ធអាមេរិចបានអោយដឹងថា ប្រជាជនដឺលមមាញឹកច្រើននឹងការងារតែង
មានបញ្ហាសុខភាពនិងផលវិបាកផ្នែកសុខភាពទាក់ទងនឹងការគេងមិនគ្រប់គ្រាន់នេះឯង។ អ្នកគួរ
យល់ថាចរន្តឈាម។ ដំណេកនៅពេលយប់ គឺស្ទើរតែជួយសម្រួលសរីរាង្គកាយឪ្យបានស្រស់ថ្លា និង បង្កើនថាមពលឡើងវិញ ដោយមិនចាំបាច់រកថ្នាំអ្វីមកព្យាបាលក៏បានដែរ។
តាមការសិក្សាបានអោយដឹងថា កង្វះដំណេកនឹងធ្វើឪ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារ និង គ្រោះ
ថ្នាក់ជាយថាហេតុផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះវាធ្វើអោយមានអារម្មណ៍មិននឹងក្នុងខ្លួន
និង បាត់ម្ចាស់ការ។ មនុស្សក្នុងសមយ័បុរាណដែលកាលពីមិនទាន់មានការបង្កើតអំពូលភ្លើងច្រើន
ចូលគេងនៅពេលព្រលប់។ ពួកគេច្រើនប្រឹងធ្វើការច្រើននៅពេលថ្ងៃ និង គេងច្រើននៅពេលយប់
ដូច្នេះពួកគេតែងមានអាយុវែង និងសុខភាពល្អ។
ជាទូទៅបើតាមពេទ្យជំនាញបានអោយដឹងថា មនុស្សពេញវយ័ត្រូវសម្រាន្តឪ្យបានពី ៧,៥ ទៅ ៨,៥ ម៉ោងក្នុងមួយយប់។ ហើយចំពោះកុមារគួរគេងឪ្យបានពី ៩ ទៅ ១១ ម៉ោងក្នុងមួយយប់។ ជាក់ស្តែង
តាមការសិក្សាបានឪ្យដឹងថា បើអ្នកមិនបានសម្រាន្តក្នុងរយះពេល ១៧ ម៉ោងជាប់គ្នា ការបំពេញការ
ងារនឹងមិនមានប្រសិទ្ធភាពនោះទេ ទោះជាធ្វើការ អារម្មណ៍ក៏មិននៅក្នុងខ្លួនដែរ។
បន្ថែមពីនេះ អ្នកគួរធ្វើការគ្រប់គ្រងដំណេកពេលថ្ងៃបន្តិចបន្តួច និង គ្រប់គ្រងរបបកាហ្វេរបស់អ្នក
ហើយបើសិនជាអ្នកនៅតែមានបញ្ហាដេកមិនលក់ អ្នកគួរទៅពិភាក្សាជាមួយគ្រូពេទ្យហើយ៕
ប្រែសម្រួលដោយ៖សុយ៉ា

Labels: Healthy