មនុស្សមួយចំនួនពិតជាធ្លាប់ស្គាល់ផ្លែទ្រលឹងទឹង ដោយដើមវាមានកម្ពស់ពី ៥ទៅ ១០ មែត្រ ។ ទោះ
យ៉ាងណាក្តី គេមិនសូវជាបានដឹងពីគុណសម្បត្តិផ្នែកសុខភាពនៃផ្លែឈើនេះពេញលេញប៉ុន្មាននោះទេ
។
ក្នុងផ្លែទ្រលឹងទឹងទម្ងន់ ១០០ក្រាមមានផ្ទុកវីតាមីនមួយចំនួនដូចជា ថាមពល ៣៦ កាឡូរី, ប្រូតេអ៊ី
ន ០,៤ក្រាម, ខ្លាញ់ ០,៤ក្រាម , កាបូអ៊ីដាត ៨,៨ក្រាម, កាល់ស្យូម ៤មីលីក្រាម, ផូស្វរ័ ១២ មីលី្លក្រាម, ជាតិដែក ១,១ មីល្លីក្រាម , វីតាមីនA, B1, C និង ប៉ូតាស្យូម ក្រៅពីនេះវាក៏អាចជួយបញ្ហាសុខភាព
មួយចំនួនដូចជា៖
១- ព្យាបាលបញ្ហាក្អក
សារធាតុប៉ូតាស្យូមក្នុងផ្លែទ្រលឹងទឹង អាចជួយកាត់បន្ថយអាការក្អក បន្ថយកំដៅ និង បញ្ហាគ្រុនផ្សេ
ងបានយ៉ាងមានប្រសិទ្ធភាព។ ហើយបើសិនអ្នកមានបញ្ហាពិបាកដកដង្ហើមនោះ អ្នកក៏អាចពិសាផ្លែ
នេះបានដែរវានឹងជួយសម្រួលការដកដង្ហើមឪ្យស្រឡះ និង ធូរជាងមុន។
២- ជំងឺលើសឈាម
បើអ្នកមានជំងឺលើសឈាម អ្នកអាចពិសារផ្លែឈើនេះបាន ដោយអាចពិសាឆៅ ឬ យកទៅដាំទឹកពុះ យកទឹកទុកផឹកក៏បានដែរ។
៣- កាត់បន្ថយជំងឺទឹកនោមផ្អែម
សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម អ្នកអាចយកទៅលាយជាមួយទឹកចំណុះមួយកែវរួចយកទៅ
ដាំពុះរួចត្រង់ទឹកតែកន្លះមកផឹកបានហើយ។ បើអាចអ្នកគួរផឹកឪ្យបានយ៉ាងហោចណាស់ ២ កែវក្នុង
មួយថ្ងៃ។
៤- កាត់បន្ថយអាការជំងឺក្រឡទែន
បើអ្នកកើតជំងឺក្រឡទែន ដោយក និង ថ្គាម ឡើងហើមខ្លាំងនោះ អ្នកអាចពិសារផ្លែឈើនេះបាន ឬ
ក៏យកទៅលាយជាមួយខ្ទឹមស និងខ្ទឹមបារាំង បុកឪ្យម៉ដ្ធ យកទៅលាបត្រង់បរិវេណដែលហើម នោះវា
នឹងជួយកាត់បន្ថយអាការឈឺចាប់ និង អាការហើមបាន។
៥- កាត់បន្ថយបញ្ហាឈឺសន្លាក់
បើអ្នកមានអាការឈឺសន្លាក់អ្នកអាចយកផ្លែទ្រលឹងទឹងទៅកិនឪ្យម៉ដ្ធរួចយកទៅលាបចងរឹតនឹងក្រ
ណាត់ត្រង់បរិវេណសន្លាក់ដែលឈឺ៕
ប្រែសម្រួលដោយ៖Popeye
អត្ថបទ៖បរទេស Labels: Healthy