អាហារ ៥យ៉ាង ជួយឱ្យ ខួរក្បាលមានភាពឆ្លាតវៃ

ប្រភេទអាហារមួយចំនួនត្រូវបានមនុស្សដឹងថា វាអាចជួយបង្កើនការចងចាំនិងបង្កើនមុខងារខួរ
ក្បាល។ សូមអានបន្តដើម្បីស្វែងយល់បន្ថែមពី អាហារ ៥ប្រភេទដែលអ្នកជំនាញ ណែនាំ ឪ្យអ្នកដាក់
បញ្ចូលក្នុងរបបអាហាររបស់អ្នក៖

ត្រីសម្បូរជាតិខ្លាញ់៖ បញ្ហា ដ៏សាមញ្ញមួយមនុស្សភាគច្រើនតែងប្រឈមនាពេលបច្ចុប្បនេះ គឺការព្យា
យាមធ្វើកិច្ចការសាមញ្ញៗ រាល់ថ្ងៃ ដូចជា ថា តើការងារអ្វីដែលអ្នកត្រូវធ្វើតើមនុស្សណាដែលអ្នកចង់
ឪ្យតេទូសព្ទមកអ្នក តើអ្នកគួរទទួលទានអាហារអ្វី សម្រាប់អាហារពេលល្ងាច។ ហេតុដូច្នេះ ប្រសិនបើ
អ្នកជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សចង់បង្កើនការចងចាំនោះ ចូរទទួលទានប្រភេទត្រីដែលសម្បូ
ជាតិខ្លាញ់។ អ្នកជំនាញនិយាយថាអាស៊ីដធាត់ Omega3មាននៅក្នុងប្រភេទត្រីសម្បូរជាតិខ្លាញ់ដូចជា
ត្រីសាឌីន ត្រីសាម៉ុង និងត្រីស្បែកា គឺល្អប្រសើរខ្លាំងណាស់សម្រាប់សុខភាព ទាំងស្រុងជាពិសេសសុខ
ភាពខួរក្បាល។​ ចូរដាក់បញ្ចូល ត្រីសម្បូរជាតិខ្លាញ់ទៅក្នុងរបបអាហាររបស់អ្នក យ៉ាងតិច ២ដងក្នុង១
សប្តាហ៍ដើម្បីការពារ ការចុះថយការចងចាំ។
 ប្រភេទបន្លែស្លឹក៖ មនុស្សយើងភាគច្រើនទំនងជាងាកមុខចេញ​​ និងមិនចូលចិត្ត នៅពេលទទួល
ទានបន្លែបៃតងប៉ុន្តែអ្នកស្រាវជ្រាវនិយាយថាបន្លែពណ៍បៃតងល្អប្រសើរខ្លាំងណាស់ សម្រាប់ខួរក្បាល
របស់អ្នក។ ស្លឹកផ្ទី ស្ពៃពណ៍បៃតង គឺសម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ដូចជា​ ជីវជាតិC
និងសារធាតុ Beta-carotene ដែលត្រូវមនុស្សដឹងថា ល្អប្រសើរសម្រាប់សុខភាពរាងកាយ។ ប្រភេទបន្លែ
ទាំងនេះ​ ក៏មាននូវអាស៊ីដ Folic ដែលបង្កើនការទទួលព័ត៍មានបានរហស័និងងាយក្នុងការចងចាំ។

ស៊ុត៖ ស៊ុតបាននាំមកនូវសារធាតុរ៉ែ និងជីវជាតិ និងអាហារដ៏ប្រសើរសម្រាប់ខួរក្បាល។ ដោយសម្បូរ
ដោយជាតិដែកជាតិអ៊ីយ៉ូដ និងជីវជាតិ B12 ស៊ុតគួរតែត្រូវបានដាក់បញ្ចូលទៅក្នុងរបបអាហារប្រចាំ
ថ្ងៃរបស់អ្នក។ ជាតិអ៊ីយ៉ូដត្រូវបានមនុស្សដឹងថា មានគុណប្រយោជន៍ក្នុងការបង្កើន សមត្ថភាពដោះ
ស្រាយបញ្ហា ខណះពេលជាតិដែក មានប្រសិទ្ធភាពបង្កើតកោសិកាឈាមក្រហម​ ដែលបញ្ចូនអុកស៊ីសែ
នទៅកាន់ ខួរក្បាលរបស់ អ្នកដោយធ្វើឪ្យអ្នកវាងវៃ។

តែបៃតង៖ តើអ្នកដឹងទេថា​ ខួរក្បាលរបស់អ្នកត្រូវបានបង្កើតឡើងដោយទឹកប្រមាណ៨០%?​ នេះ
មានន័យថា អ្នកចាំបាច់ត្រូវរក្សាជាតិទឹកឪ្យបាន គ្រប់គ្រាន់ ដើម្បីឪ្យខួរក្បាលដំណើរការមុខងារបាន
ប្រសើរ។ អ្នកអាចទទួលទានទឹកតែបៃតងឪ្យបានមួយពែងរាល់ថ្ងៃ ហើយត្រូវទទួលទាន ទឹកឪ្យបាន៨
កែវក្នុងមួយថ្ងៃ។ អ្នកស្រាវជ្រាវនិយាយថា តែបៃតងអាចបង្កើនភាពវាងវៃរបស់ចិត្ត និងបង្កើនការ
ចងចាំខណះពេលសារធាតុ ប្រឆាំងនឹងអុក ស៊ីដកម្ម អាចកាត់បន្ថយជំងឺភ្លេចភ្លាំង។

ស្ករសូកូឡា៖ ស្ករសូកូឡាសម្បូរដោយសារធាតុ Flavonoids ជាសារធាតុលើកស្ទួយសមត្ថភាពខួរក្បាល។
ការទទួលទាន ស្ករសូកូឡាខ្មៅ ក្នុងកម្រិតល្មម ត្រូវបានមនុស្សដឹងថា មានប្រសិទ្ធភាព​ ក្នុងការបង្កើ
ន ជំនាញវិនិច្ឆយ័។ អ្នកជំនាញបន្ថែមថា សារធាតុ Flavonids ធ្វើឪ្យសកម្ម នូវការបង្កើតឡើងនូវកោ
សិកាសរសៃប្រសាទថ្មី នៅក្នុងខួរក្បាលដើម្បីពង្រឹងការចងចាំ និងបង្កើនលំហូរឈាមទៅកាន់ខួរ
ក្បាល៕

ប្រែសម្រួលដោយ៖បញ្ញារិទ្ធ
ប្រភព៖iknow

Labels: