19.6.2016
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រត្រ័ពានរង្វាន់ Copa America ក្រោយយកឈ្នះជម្រើសជាតិវេណេហ្ស៊ុយអេឡាយ៉ាងចាស់ដៃ ៤-១។
ចាប់ផ្តើមការប្រកួតបានតែ៨នាទី G. Higuain ស៊ុតបញ្ចូលទីឲ្យអាហ្សង់ទីននាំមុខ ១-០ មុនពេលដែល
ខ្សែប្រយុទ្ធមកពីក្រុម Napoli ដដែលបន្ថែមគ្រាប់ទី២ នៅនាទី២៨។ ចប់ការប្រកួតតង់ទី១អាហ្សង់ទី
ន ២ វេណេហ្ស៊ុយអេឡា ០។
ចូលមកដល់តង់ទី២ ប្រធានក្រុម Lionel Messi ស៊ុតបញ្ចូលទីគ្រាប់ទី៣ ខណះកីឡាករ Lamela សម្រេចគ្រាប់ទី៤នៅនាទី៧១។ ដោយឡែក វេណេហ្ស៊ុយអេឡារកបាន១គ្រាប់ដែរលួងចិត្តអ្នកគាំទ្រ ស៊ុតបញ្ចូលទីដោយ Salomon Rondon ខ្សែប្រយុទ្ធរបស់ West Bromwich។
កម្មវិធី Copa America ពេលនេះរកឃើញក្រុម៣ហើយឡើងទៅវគ្គ ពាក់កណ្តាលផ្តាច់ព្រត្រ័មាន អាមេរិក, កូឡុំបី និងអាហ្សង់ទីន ខណះក្រុម១ទៀតត្រូវរង់ចាំការឈ្នះរវាង មុិកសុិក និងឈីលី ដែល
កំពុងប្រកួតនៅព្រឹកនេះ៕
ប្រែសម្រួលដោយ៖បញ្ញារិទ្ធ
ប្រភព៖7msports
Labels: Sport