18.6.2016

គ្មានស្រ្តីមានផ្ទៃពោះណាម្នាក់ ចង់គិតពីសញ្ញាគ្រោះថ្នាក់ក្នុងពេលមានផ្ទៃពោះនោះទេ តែជាអកុសល
សញ្ញាគ្រោះថ្នាក់ ក៏អាចកើតមានចំពោះស្រ្តីដែរ ។ ការដឹងអំពីសញ្ញាគ្រោះថ្នាក់ទាំងអស់នេះ គឺមិនធ្វើ
ឲ្យអ្នកមានអារម្មណ៍ភយ័ខ្លាចនោះទេ។ អ្នកមិនគួរភយ័ស្លន់ស្លោទេ ប្រសិនបើអ្នកមានសញ្ញាណាមួយ
ក្នុងចំណោមសញ្ញាខាងក្រោមនេះហើយគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។
+ការហូរឈាម
ការហូរឈាមថ្លាៗតាមទ្វារមាស គឺជាអាការធម្មតាសម្រាប់ស្រ្តីមានផ្ទៃពោះគ្រាដំបូង។ ប៉ុន្តែការហូរ
ឈាមមិនឈប់ឈរអាចមាននយ័ថាប្រាកដជាមានអ្វីមិនប្រក្រតីចំពោះគភ៍ហើយ។ ប្រសិនបើអ្នក
ជួបអាការដូចនេះសូមអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
+មានការឈឺចាប់
ការឈឺចាប់នៅបរិវេណពោះខាងក្រោម អាចជាការឈឺចាប់មួយចំហៀងពោះនៅ១៦សប្តាហ៍ដំបូង
អាចបង្ហាញថា ស្រ្តីមានកូនក្រៅស្បូន។ ការមានកូនក្រៅស្បូនអាចធ្វើឲ្យរហែកឬខូចខាតសរីរាង្គក្នុង
ត្រគាក។ បញ្ហានេះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ។ អាការកូនក្រៅស្បូននេះអាចព្យាបាលបាន
និងធ្វើការពីនិត្យឃើញតាមរយះឧបករណ៍អេកូ។ ប៉ុន្តែការធ្វើរោគវិនិច្ឆយ័នេះត្រូវប្រព្រឹត្តទៅឲ្យបាន
លឿនបំផុត។
+សម្ពាធឈាម
សម្ពាធឈាមខ្ពស់អាចបង្ហាញពីភាពស្មុគស្មាញធ្ងន់ធ្ងរ ចំពោះគភ៍ដែលត្រូវបានមនុស្សស្គាល់ថាជា Eclampsia ។ អាការនេះអាចបណ្តាលឲ្យហើមដៃធ្ងន់ធ្ងរ ឬហើមជើង។
+ការក្អួតចង្អោរ
ស្រ្តីជាច្រើនប្រឈមអាការចាញ់កូនតែជួនកាលអាការនេះកាន់តែធ្ងន់ធ្ងរ ហើយស្រ្តីអាច់បាត់បង់
ជាតិទឹកនិងស្រកទំងន់។ បញ្ហានេះអាចបង្កជាគ្រោះថ្នាក់ដល់ម្តាយនិងទារកមិនទាន់កើត។
+ការកន្រ្តាក់
ការកន្ត្រាក់ គឺជាគ្រោះថ្នាក់ម្យ៉ាង ក្នុងកំឡុងពេលមានផ្ទៃពោះ គឺបញ្ជាក់ពីអាការសម្រាលកូនមុនកំ
ណត់។ សញ្ញានៃការសម្រាលកូនមុនកំណត់នេះ ត្រូវបានកំណត់សញ្ញានៅមុន៣៧សប្តាហ៍នៃរយះពេល
មានកូន។
+ទារកធាក់
នៅពេលអ្នកចាប់ផ្តើមមានអារម្មណ៍ថា ទារកក្នុងផ្ទៃរបស់អ្នកធាក់ និងមានចលនា (នៅសប្តាហ៍ទី
១៦ និងសប្តាហ៍ទី២០) ពេលនោះអ្នកគួរតែមានអារម្មណ៍ថា ទារក ធាក់ ឬមានចលនាយ៉ាងតិច៤ដង
ក្នុងមួយម៉ាង។ ប្រសិនបើអ្នកមានអារម្មណ៍ថា ទារកក្នុងផ្ទៃ មានចលនាតិច ឬមិនមានចលនាតែ
ម្តង ទារកប្រហែលជាជួបប្រទះបញ្ហាពិបាកអ្វីមួយហើយ ៕
ប្រែសម្រួលដោយ៖បញ្ញារិទ្ធ
Labels: Healthy