ឈឺក្បាលញឹកញាប់មែនទេ នេះអាចជាសញ្ញានៃជំងឺ....

17.6.2016

មនុស្ស​គ្រប់គ្នារមែងធ្លាប់កើតបញ្ហាឈឺក្បាល បើទោះជាវាកើតនៅជុំវិញបរវេណក្បាលខាងចំហៀង
ខាងក្រោយ និងថ្ងាសក្តី វាតែងបង្ករផលរំ​ខានជានិច្ចចំពោះសុខភាព។
បញ្ហាឈឺក្បាល ក៏ជារោគសញ្ញានៃការឈានទៅកើតបញ្ហាដុំសាច់ដុះក្នុងខួរក្បាលនិងជំងឺមហារីកផង
ដែរ។ ប៉ុន្តែវាក៏មានហេតុផលច្រើននិងកត្តាផ្សេងៗដែលបណ្តាលអាយអ្នកឈឺក្បាល។

 
ប៉ុន្តែប្រសិនបើអ្នកឈឺក្បាលឥតឈប់នោះ វាអាចជាអាការដំបូងនៃការឈានទៅកើតបញ្ហាបណ្តុំនៃ
ការលូតលាស់កោសិកាខុសប្រក្រតីក្នុងខួរក្បាលអ្នកហើយ។ជាទូទៅមនុស្សដែលមានបញ្ហាដុះសាច់ខួរក្បាលច្រើនមានអាការដូចខាងក្រោម៖
. ឈឺក្បាលខ្លាំង ជាពិសេសនៅពេលព្រឹកជាញឹកញាប់ ហើយវាពិបាកទ្រាំស្ទើរតែមិនអាចបំពេញការងារ
ប្រចាំថ្ងៃបាន។
. មានអារម្មណ៍​ដូចជាធីងធោង មិនសូវស្រឡះក្នុងអារម្មណ៍។
. ​រកកលចង់ក្អួត ក្អួត និង​ ងងុយដេក។
. អស់កម្លាំង។
.​​ អាកប្បកិរិយានិងស្មារតីប្រែប្រួលខុសពីធម្មតានិងមានបញ្ហាភ្លេចភ្លាំង។ 
. មានបញ្ហាត្រចៀក ដូចជាសម្ថភាពនៃការស្តាប់ធ្លាក់ចុះ។
. ភ្នែកឡើងស្រវាំងដោយថ្ងៃ។
. មានពេលខ្លះនិយាយមិនត្រូវឃ្លាឃ្លង និងពាក្យពេចន៍ចង់និយាយ។
. បាត់បង់លំនឹងក្នុងខ្លួន។
. មានអាការស្ពឹក និងទន់ខ្សោយនៅម្ខាងណាមួយនៃសារពាង្គកាយ។
  ប្រសិនបើអ្នកកើតមានបញ្ហាដូចរៀបរាប់ខាងលើញឹកញាប់ ហើយសង្សយ័ថាអាចកើតដុំសាច់ក្នុងខួរ
ក្បាលអ្នកគួរទៅពិភាក្សាជាមួយគ្រូពេទ្យហើយ។ បើទោះជាបញ្ហាសុខភាពនេះច្រើនកើតទៅលើមនុ
ស្ស​ មានវយ័ចំណាស់បន្តិចក្តី ប៉ុន្តែវាក៏អាចកើតមាននៅលើមនុស្សវយ័ក្មេងនិងពេញកម្លាំងផងដែរ រួមទាំងកុមារតូចផងក៏មាន៕​

ប្រែសម្រួលដោយ៖សុភារិទ្ធ
  


Labels: