បរិភោគ ស៊ុត ពេលព្រឹកមានប្រយោជន៍អ្វីខ្លះ?

15.6.2016

ស៊ុត គឺជាអាហារប្រភេទងាយចម្អិន​​ ពិសេសវាជាអាហារមានតម្លៃមិនថ្លៃថែមទៀតផង។​ ស៊ុត ត្រូ
បានគេចាត់ទុកថា ជាអាហារសុខភាពមួយប្រភេទដែលបានផ្តល់នូវប្រយោជន៍ជាច្រើនយ៉ាងដល់រាង
កាយ។ខាងក្រោមនេះជាផលប្រយោជន៍នីមួយៗបានមកពីការបរិភោគស៊ុត៖
 

 ១- ស៊ុតសម្បូរទៅដោយសារជាតិអាហារច្រើនមុខណាស់ដោយក្នុងនោះមានទាំងប្រូតេអ៊ីន ធាតុសង្ក
សី វីតាមីន A D E និង​ B12 ។ ទោះជាយ៉ាងណា ស៊ុតមួយគ្រាប់វាបានផ្តល់នូវថាមពលតែ ៨៥​ កាឡូរី
ប៉ុណ្ណោះ ហេតុនេះបើអ្នកគិតថា បរិភោគ ស៊ុត ហើយបង្កឪ្យធាត់នោះគឺមិនពិតទេ។

២-​ ស៊ុតមួយគ្រាន់ផ្តល់ ខូលីន ដល់ទៅ ២០ ភាគរយដែលរាងកាយត្រូវការក្នុងមួយថ្ងៃ។​​ សារជាតិនេះ
អាចជួយផ្តល់ផលល្អសម្រាប់ខួរក្បាល និង ប្រពន្ធ័ប្រសាទ។
៣- ក្រុមមនុស្សដែលបរិភោគស៊ុតជាប្រចាំអាចមើលឃើញទីកន្លែងងងឹតបានល្អជាងក្រុមមនុស្ស
ដែលមិនបរិភោគស៊ុត។ ក្រៅពីនេះវាមិនបង្កឪ្យកើតរោគកែវផ្នែកចុំខ្សោយក្នុងការសម្លឹងទៀតផង
ព្រោះថា ស៊ុតសម្បូរទៅដោយវីតាមីនជួយដល់ភ្នែកបានយ៉ាងល្អប្រសើរ។
៤-​ ​តាមការស្រាវជ្រាវកន្លងមកធ្លាប់បានបង្ហាញដែរថា ក្រុមមនុស្សដែលបរិភោគស៊ុត ក្នុងពេលព្រឹក
អាចជួយកាត់បន្ថយទម្ងន់បានលឿន​ ព្រោះថាប្រូតេអ៊ីនក្នុងស៊ុត ផ្តល់ថាមពលល្អជួយដល់ការធ្វើលំ
ហាត់ប្រាណ៕

ប្រែសម្រួលដោយ៖Popeye
អត្ថបទ៖​បរទេស

Labels: