13.6.2016
គ្រឿងផ្សំសំខាន់មួយមុខនៃរូបមន្តថ្នាំដុសធ្មេញឱ្យសនេះ គឺ រមៀត។ ទោះជារមៀតមាន
ពណ៍លឿងទុំឆ្អិនងាយនឹងប្រឡាក់ក៏ពិតមែនប៉ុន្តែវាជាឪសថជួយឱ្យធ្មេញសនិងភ្លឺរលោង
បានយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះរមៀតមានប្រសិទ្ធភាពបំបាត់អាការស្រៀវធ្មេញ
បំបាត់រលាក ការពារមេរោគទៀតផង។
គ្រឿងផ្សំផ្សេងទៀតដូចជាបេកឃីងសូដា និងប្រេងដូង ជួយធ្វើឱ្យធ្មេញសបន្ថែមទៀត
ដោយសារវាសម្បូរសារធាតុសូដ្យូមកាបូណាត២ និងដើរតួជាគ្រាប់ល្អិតតូចៗជួយខាត់ធ្មេញ
ឱ្យស។ប្រេងដូងគឺជាគ្រឿងផ្សំដ៍សំខាន់មួយក្នុងការជួយដល់សុខភាពមាត់ធ្មេញ ហេតុនេះ
ហើយទើបភាគច្រើនគេប្រើវិធីខ្ពុរប្រេងដូងដើម្បីព្យាបាលអាការឈឺធ្មេញ ក្លិនមាត់ ធ្មេញ
ស្រៀវ និងជំងឺអញ្ចាញ។
គ្រឿងផ្សំ៖
- ម្សៅរមៀត
- បេកឃីងសូដា
- ប្រេងដូង
- ចានក្រឡូមមួយ
- ស្លាបព្រាសម្រាប់លាយមួយ
- ស្លាបព្រាសម្រាប់វាស់បរិមាណ
- ក្រឡ ឬ កែវមានគំរបបិតជិតសម្រាប់រក្សាទុក
វិធីធ្វើ៖
១. ដាក់ម្សៅរមៀត៤ស្លាបព្រាបាយទៅក្នុងចាន
២. បន្ថែមបេកឃីងសូដា២ស្លាបព្រាកាហ្វេ
៣. បន្ថែមប្រេងដូង(ប្រេងធម្មជាតិ) ប្រមាណ២ស្លាបព្រាបាយកន្លះ ទៅ៣ស្លាបព្រា
៤. ប្រើសម ឬស្លាបព្រាលាយគ្រឿងផ្សំទាំងនេះចូលគ្នាឱ្យសព្វរួចដាក់ក្នុងកែវ ឬក្រឡុក ជា
ការស្រេច
វិធីប្រើ៖
១. កៀរ ឬបៀកយកបរិមាណត្រឹម២ស្លាបព្រាកាហ្វេ ដោយប្រើច្រាសដុសធ្មេញ
២. ដុសធ្មេញថ្នមៗ ប្រមាណជា ១ទៅ ២នាទី
៣. ខ្ពុរមាត់ដោយប្រើប្រេងដូង ១ស្លាបព្រាកាហ្វេ១នាទីទៀត
៤. លាងមាត់ចេញដោយប្រើទឹកធម្មតា
៥. គួរធ្វើឱ្យបាន ៤ទៅ៥ដង ក្នុង១សប្តាហ៍និងបន្តធ្វើឱ្យបានពីរបីសប្តាហ៍ ដោយកាត់បន្ថយ
ចំនួនដងក្នុងមួយសប្តាហ៍បន្តិចម្តងៗ រហូតនៅសល់ត្រឹម ១ឬ២ដងក្នុង១សប្តាហ៍
ប្រយត្ន័៖ ល្បាយថ្នាំដុសធ្មេញនេះ អាចនឹងបង្កស្នាមប្រឡាក់ជុំវិញបបូរមាត់ដូចនេះគួរប្រយត្ន័
នៅពេលដុសធ្មេញ។ប្រសិនបើស្នាមពណ៍រមៀតប្រឡាក់ខោអាវ អ្នកអាចត្រាំកន្លែងប្រឡាក់ជា
មួយទឹកដោះគោប្រមាណ ៥នាទី មុននឹងលាងចេញ។
គន្លឹះបន្ថែម
. រក្សាទុកល្បាយនៅសល់ក្នុងកែវ ក្នុងទូរទឹកកក សម្រាប់ប្រើរយះពេលបីបួនថ្ងៃបន្ទាប់ទៀត
. ប្រសិនបើអ្នកចង់ធ្វើក្នុងបរិមាណតិចជាងនេះគួរកាត់បន្ថយគ្រឿងផ្សំឱ្យសមាមាត្រទៅតាម
នោះ
. ក្រៅពីប្រើវិធីនេះ អ្នកអាចប្រើវិធីផ្សេងទៀតដូចជាខ្ពុរប្រេងដូងជាដើម៕
ប្រែសម្រួលដោយ៖បញ្ញារិទ្ធ


Labels: Healthy