01.6.2016
កីឡាករភាគច្រើនដែលប្រកបអាជីពក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ត្រូវបាន គ្រូបង្វឹកនៃបណ្ដាប្រទេសអឺរ៉ុបទាំង២៤ដែលមានកៅអីទៅអឺរ៉ូកោះហៅទៅជួយក្រុមជម្រើសជាតិរបស់ពួកគេ។ យ៉ាងណាក៏ដោយមានកីឡាករសំខាន់ៗមួយចំនួនបានខកខានលេងព្រឹត្តិការណ៍បាល់ទាត់៤ឆ្នាំម្តង ដែលនឹងធ្វើនៅថ្ងៃទី១០ខែមិថុនានេះ។ តើកីឡាករណាខ្លះនឹងអវត្តមាន ហើយមូលហេតុអ្វី?
១២. Kurt Zouma (បារាំង)
Kurt Zouma ខ្សែការពារស្តាំរងរបួសជង្គង់ក្នុងការប្រកួតដែលក្រុមរបស់គេ Chelsea ស្មើគ្នាជាមួយ Man Utd។
២. Rob Elliot (សាធារណរដ្ឋអៀរឡង់)
Rob Elliot អ្នកចាំទីមកពីក្រុម Newcastle United នឹងអវត្តមានព្រោះរបួសក្នុងអំឡុងការប្រកួតឲ្យជម្រើស ជាតិទល់នឹងប្រទេសស្លូវ៉ាគី កាលពីខែមិនា។
៣. Vincent Kompany (បែលហ្សិក)
Vincent Kompany ប្រធានក្រុម Man City និងបែលហ្សិកក៏អវត្តមានពីក្រុមជម្រើសជាតិដែរ ដោយសាររបួស ភ្លៅធ្ងន់ធ្ងរក្នុងការប្រកួតទល់នឹង Real Madrid។
៤.. Chris Brunt (អៀរឡង់ខាងជើង)
ខ្សែការពារឆ្វេងមកពី West Brom ខកខានជាមួយជម្រើសជាតិដោយសារបញ្ហារបួសកាលពីប្រកួតដែល ពួកគេយកឈ្នះ Crystal Palace ៣-២។
៥៤. Dejan Lovren (ក្រូអាត)
Lovren
ខ្សែការពារកណ្ដាលមកពី Liverpool
មិនត្រូវបានជាប់ក្នុងក្រុមជម្រើសជាតិក្រូអាត តែមិនមែនរបួស
ទេគឺដោយសារការមិនចុះសម្រុងជាមួយគ្រូបង្វឹក។
៦៧. Santi Cazorla (អេស្ប៉ាញ)
ខ្សែបម្រើ Santi Cazorla របស់ Arsenal គឺជាកីឡាករអេស្ប៉ាញម្នាក់ទៀតដែលលេងនៅអង់គ្លេសតែមិនជាប់ ជម្រើសជាតិដោយសារបញ្ហារបួស។
៧. Juan Mata (អេស្ប៉ាញ)
Juan Mata មិនស្ថិតនៅក្នុងខ្សែភ្នែកលោក Vicente del Bosque ទេបន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ គិតថាគេលេងមិនសូវល្អជាមួយបិសាចក្រហម Manchester United។
៨. Kevin Mirallas (បែលហ្សិក)
ខ្សែបម្រើមកពីក្លឹប Everton ត្រូវគ្រូបង្វឹកមិនកោះហៅចូលជម្រើសជាតិបន្ទាប់ពីបង្ហាញទម្រង់លេងនល្អ។
៩. Danny Welbeck (អង់គ្លេស)
Welbeck មិនអាចចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសបានដោយសាររបួសជង្គង់ធ្ងន់ធ្ងរក្នុងការប្រកួត ដែល Arsenal ស្មើគ្នា ២-២ ជាមួយ Manchester City ។
១០. Diego Costa (អេស្ប៉ាញ)
Costa ខ្សែប្រយុទ្ធសញ្ជាតិដើមប្រេស៊ីលមិនអាចលេងឲ្យជម្រើសជាតិអេស្ប៉ាញដោយសារទម្រង់លេងធ្លាក់ចុះ ខ្លាំងរដូវកាលនេះ។ មូលហេតុមួយទៀតក៏ដោយសារគេរងរបួសសរសៃពួរមិនទាន់ជា កាលពីប្រកួតជាមួយ Liverpool ។
១១. Mario Balotelli (អ៊ីតាលី)
ខ្សែប្រយុទ្ធ Liverpool ខ្ចីជើងទៅ AC Milan រូបនេះស៊ុតបញ្ចូលទី១គ្រាប់ប៉ុណ្ណោះ កាលពីរដូវកាលមុនធ្វើឲ្យ គ្រូបង្វឹកសម្រេចមិនកោះហៅចូលក្រុមជម្រើសជាតិ៕
ប្រែសម្រួល៖soya
ប្រភព៖7m.cn