Neymar តារាឆ្នើមក្រុម FC Barcelona កំពុងមានក្លឹបធំអ្នកមានច្រើនចាប់អារម្មណ៍ និងហ៊ានឲ្យថ្លៃឈ្នួលខ្ពស់ជាងក្លឹបអ្នកមានបុណ្យទៀត។ ទទឹមនឹងពាក្យចចាមអារ៉ាមនេះ ក្លឹប Barca ក៏មានពាក្យ១ឃ្លា ប្រាប់ដល់កីឡាករប្រេស៊ីលរូបនេះ ដើម្បីពិចារណាផងដែរគឺ “តើអ្នកចង់ក្លាយជាអ្នកមាន ឬចង់រីករាយ?”
Neymar តារាឆ្នើមក្រុម FC Barcelona
តាមពិត Neymar បានព្រមព្រៀងបន្តកុងត្រាថ្មីជាមួយ Barcelona ដល់ឆ្នាំ២០២២ ហើយ ខណៈដែលក្លឹបគ្រោងនឹងដំឡើងថ្លៃឈ្នួលឲ្យរូបគេ ថ្លៃបំផុតលំដាប់ទី២ បន្ទាប់ពី Lionel Messi ប៉ុន្តែពុំបានចុះកិច្ចសន្យាផ្លូវការនៅឡើយទេ ដោយសារបច្ចុប្បន្នខ្សែបម្រើប្រយុទ្ធរូបនេះ កំពុងសម្រាកលំហែកាយ ត្រៀមប្រកួតអូឡាំពិក។
យ៉ាងណាមិញ បើតាមប្រភពពីក្លឹប Barca ម្នាក់ បានប្រាប់ដល់ Sport ថា៖ “Neymar ត្រូវតែជ្រើសរើសរវាងលុយ ដែល Barca មិនអាចផ្ដល់ឲ្យគាត់បាន ឬទទួលយកលុយតិចជាងនោះ ប៉ុន្តែសប្បាយចិត្តក្នុងការលេងបាល់ទាត់ទៀត”។
ក្លឹប៣ ដែលត្រៀមចំណាយលុយធំ ចង់ទិញយកប្រធានក្រុមប្រេស៊ីល Neymar មាន Paris Saint-Germain, Manchester United និង Real Madrid៕
Labels: Sport