Gareth Bale តារាឆ្នើមក្រុមជម្រើសជាតិវែលជឿថា ក្រុមរបស់ខ្លួននឹងអាចឈ្នះពាន Euro 2016 បន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់លេខ១ ក្នុងពូល B នៅលើក្រុមជម្រើសជាតិអង់គ្លេស។
Gareth Bale (លេខ១១) តារាឆ្នើមក្រុមជម្រើសជាតិវែល
ខ្សែបម្រើក្រុម Real Madrid រូបនេះ ស៊ុត៣គ្រាប់ ក្នុង៣ប្រកួតនៅវគ្គសន្សំពិន្ទុ Euro 2016 និងជួយឲ្យវែល ឈរកំពូលតារាងពូល B ឡើងទៅវគ្គ១៦ក្រុម ប៉ះអៀរឡង់ខាងជើងជាបន្ត។
Bale បាននិយាយថា៖ “ពិតជាល្អណាស់ ដែលបានបញ្ចប់ទៅ ដោយឈរកំពូលតារាង។ វាតែងតែជារឿងល្អបំផុត ដែលយើងអាចនៅលើក្រុមអង់គ្លេស ហើយវាជាជ័យជម្នះខាងផ្លូវចិត្តមួយសម្រាប់យើង។ ប៉ុន្តែគោលដៅរបស់យើងគឺ យើងត្រូវព្យាយាមឈ្នះពានរង្វាន់នេះ”។
បញ្ចប់ចំណាត់ថ្នាក់លេខ១ ក្នុងពូលលើអង់គ្លេស មានន័យថា វែល អាចជៀសផុត ដោយមិនប៉ះក្រុមខ្លាំងៗដូចជា បារាំង អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ដូច្នេះ នេះក៏ជាមូលហេតុមួយ ធ្វើឲ្យកីឡាករវ័យ២៦ឆ្នាំរូបនេះ កាន់តែជឿជាក់ថា វែលនឹងមានសង្ឃឹមឈ្នះពាន៕
ប្រែសម្រួលដោយ៖popeye
Labels: Sport