Hacker​ ​កូរ៉េ​ខាង​ជើង​ ​ត្រូវ​សង្ស័យ​​លួច​លុយ​ធនាគារ​អន្តជាតិ​

30.5.2016
កូរ៉េខាងជើង​ត្រូវ​គេ​សង្ស័យ​ថា​មាន​ពាក់​ព័ន្ធ​​នឹង​ករណី​លួច​លុយ​ពី​ធនាគារ​អន្តរជាតិ​​​ ដែល​មាន​ដូច​ជា​ ធនាគារ​កណ្ដាល​ ​បង់ក្លាដេស​​​ ​ធនាគារ​វៀតណាម​ ​ធនាគារ​ហ្វីលីពីន​ ​ដែល​មាន​ទំហំ​សាច់​ប្រាក់​ប្រមាណ​ជាង​ ​១០០​ ​លាន​ដុល្លារ​។​

ការ​អះអាង​នេះ​ ​ជា​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​ទទួល​បន្ទុក​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​កុំព្យូទ័រ​របស់​អាមេរិក​ ​Symantec ​។​ ​ពួក​គេ​បង្ហាញ​ថា​ ​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រព័ន្ធ​របស់​ធនាគារ​ទាំង​នោះ​ ​គឺ​មាន​ទម្រង់​តែ​មួយ​​ ដោយ​ប្រើ​នូវ​វិធី​បញ្ចូល​ Malware រួច​បង្កើត​ជា​ទម្រង់​ទូទាត់​សាច់​ប្រាក់​ក្លែងក្លាយ​ជា​ច្រើន​។​ ​តែ​ទោះ​ជា​យ៉ាង​ណា​ ​នេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ ​ហើយ​មន្ត្រី​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក​ក៏​នៅ​បន្ត​ស៊ើបអង្កេត​បញ្ហា​ទាំង​នេះ​។​
គូស​បញ្ជាក់​ផង​ដែរ​ថា​ ​កូរ៉េខាងជើង​ធ្លាប់​ត្រូវ​គេ​សន្និដ្ឋាន​ថា​​ប្រើ​ Malware ដើម្បី​វាយប្រហារ​ទៅ​លើ​គេហទំព័រ​របស់​ Sony ម្ដង​រួច​ទៅ​ហើយ​បន្ទាប់​ពី​គេ​បាន​ចេញ​ផ្សាយ​រឿង​ ​Interview​ ​តែ​ករណី​នោះ​ត្រូវ​កូរ៉េខាងជើង​បដិសេធ​៕​
​ប្រែ​សម្រួល​ ​៖​ Rith
​ប្រភព​ ​៖​​  Sabay news

Labels: