30.05.2016
Cristiano Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បានលើកឡើងថា ខ្លួននឹងខកខានប្រកួតទល់នឹងក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដោយសុំពេលសម្រាក មុនធ្វើដំណើរទៅប្រកួត Euro 2016 នៅប្រទេសបារាំង។
អង់គ្លេស នឹងប៉ះព័រទុយហ្គាល់ នៅកីឡដ្ឋានជាតិ Wembley នាថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ក្នុងប្រកួតមិត្តភាពលើកចុងក្រោយ មុនទៅប្រកួតនៅ Euro 2016 ប៉ុន្តែព័រទុយហ្គាល់ នឹងត្រូវប៉ះក្រុមអេស្តូនី ក្នុងប្រកួតមិត្តភាពមួយប្រកួតទៀត នាថ្ងៃទី៨ ខែមិថុនា មុនដល់ប្រកួត Euro 2016៕
ប្រែសម្រួល៖Rith
ប្រភព៖7m.cnLabels: Sport