តែ​ចិន​ ​ថ្លៃ​បំផុត​ក្នុង​លោក​មាន​តម្លៃ​ខ្ពស់​ជាង​មាស​ ៣០ ដង

17.5.2016
ក្រុងឡុងដ៍: តែ​មួយ​ប៉ាន់​តម្លៃ ១ ម៉ឺន​ដុល្លារ​ពិតជា​ថ្លៃ​ខ្លាំង​ណាស់ ប៉ុន្ដែ​នៅមាន​អ្នក​និយម​រសជាតិ​ទឹកតែ​ទ្រព្យ​ស្ដុក​ជា​ច្រើន​ហ៊ាន​ចំណាយ​ប្រាក់​ចង់​ភ្លក្ស​ទឹកតែ​ ដា ហុងប៉ាវ​ រសជាតិ​ដើម​ ដែល​ទំនង​ជា​តែកម្រ​បំផុត​ក្នុង​លោក​។ គ្រាន់តែ​មួយ​ក្រាម​ វាមាន​តម្លៃ ១៤០០ ដុល្លារ​ ដែល​ថ្លៃ​ខ្ពស់​ជាងមាស​ដល់​ទៅ ៣០ ដង​ឯណោះ។
ហេតុអ្វី​បានតែ​នេះ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ម្ល៉េះ? យោង​តាម​គ្រូ​តែ​ចិន​ សៀងនីង​ វូ បាន​ឲ្យ​ដឹងថា វា​ក៏ព្រោះ​តែ​ជា​តែ​កម្រ​បំផុត​នេះឯង។ ដើមតែ​ ដាហុងប៉ាវ ស្ទើ​រតែផុត​ពូជ​ទៅ​ហើយ​ ដែល​នៅសេស​សល់​ឯភ្នំវូយី ខេត្ដ​ហ្វូជៀន ប្រទេស​ចិន។
អ្នក​ផលិតតែ​ជំនាន់​មុនមាន​ឱកាស​ទៅឃើញ​តែ​ ដាហុងប៉ាវ រៀង​រាល់ឆ្នាំ​ ដោយ​ពួកគេ​ធ្វើ​ទៅកាន់​ភ្នំវូយី​នៅ​និទាឃរដូវ​ដើម្បី​បែបន់​ដល់ទេវតា​តែ​ លូយូ សម្រាប់​រដូវ​កាល​ប្រមូល​ផល​។
ស្លឹកតែ​ដាហុង​ប៉ាវ​ប្រភព​ដើម​ពីភ្នំ​វូយី ប្រទេស​ចិន​មាន​តម្លៃ​មួយ​ក្រាម​ប្រមាណ ១៤០០ ដុល្លារ​។
ប្រភព​ដើម​តែ​ដាហុងប៉ាវ​ នៅ​លើ​ភ្នំ​វូយី ខេត្ដ​ហ្វូជៀន ប្រទេសចិន​។
របាយ​ការណ៍​ខ្លះ​លើក​ឡើង​ថា​ស្លឹកតែ​ ដាហុងប៉ាវ ត្រូវបាន​ខ្ចប់​ជាមួយ​ទឹកដោះ​ពពែ​ពេលវា​រីកធំ​ ហើយ​ក្រោយ​ពី​ប្រមូល​ផល​ វាត្រូវ​គេ​ដុត​កម្លោច​ រួចទុក​ចោល ៨០ ឆ្នាំ។
មាន​រឿង​តំណាល​ថា ពេល​ព្រះមាតា​ស្ដេច​មីង​ធ្លាក់​ខ្លួន​ឈឺ ព្រះអង្គ​ត្រូវបាន​ព្យាបាល​ដោយ​សារតែ​នេះ។
មន្ដ្រី​សំខាន់​ស្ដេចមីង​ម្នាក់​ ត្រូវបាន​បញ្ជូន​ឲ្យ​ដឹកនាំ​ក្រុម​បេះ​ស្លឹកតែ។ គាត់​បាន​ដោះ​អាវ​ពណ៌​ក្រហម​របស់​ខ្លួន រួចចង​លើ​ដើមតែ​ ដែល​ងាយ​ស្រួល​ពេល​ឡើង​ទៅកាន់​មែក​ខ្ពស់ៗ។​ នោះ​ហើយ​ជា​អ្វីដែល​ដើម​តែមាន​ឈ្មោះ​ដូច្នោះ​ ដាហុងប៉ាវ ដែលមាន​ន័យថា «អាវ​ក្រហម​ធំ»។
ដើមតែ​ប្រភព​ដើម​មានតម្លៃ​ខ្ពស់​ ដែលពួក​វាត្រូវ​បាន​រក្សាទុក​ក្រោម​ការឃ្លាំ​មើល​យ៉ាង​ហ្មត់ចត់​គ្រប់​ពេលវេលា​ ហើយ​ស្លឹក​ពណ៌ខ្មៅ​រាងបួន​ជ្រុង​មិនងាយ​ស្រួល​រក​ទិញ​ឡើយ។
ទឹក​តែ​ដាហុង​ប៉ាវ នៅ​ភោជនីយ​ដ្ឋាន​ក្រុង​ឡុងដ៍​មាន​តម្លៃ ២៥០ ដុល្លារ​​។
អ្នក​រាយ​ការណ៍​ព័ត៌មាន​ BBC នាង សាត់គ្លីហ្វ ឲ្យដឹង​ថា៖ «ទោះ​ជាដោយ​សារ​អាយុ​កាល​យូរ​ប៉ុនណា​ ឬ​ចាស់​កម្រិត​ណា តែនេះ​នៅតែ​មាន​តម្លៃ​ខ្ពស់​។ តែ​គុណភាព​ខ្ពស់គួរ​សម​អាច​មានតម្លៃ​ ១០០ ដុល្លារក្នុង​មួយ​គីឡូ​ក្រាម​នៅ​វូយីសាន​។ ប៉ុន្ដែ​រាល់​ស្លឹកតែ​ ដាហុង​ប៉ាវ គុណភាព​ខ្ពស់បំផុត​ សុទ្ធ​តែមាន​ប្រភព​ពីដើម​ដែល​កាត់​ចេញ​ដើមមេ ហើយ​ដើម​តែទាំង​នោះ​ផលិត​តែ​រសជាតិ​ដើមដ៏​កម្រ​បំផុត»។ជា​អកុសល ស្លឹកតែ​ ដាហុង​ប៉ាវ ដែល​ត្រូវបាន​ធ្វើ​ចរាចរណ៍​សព្វថ្ងៃ​ត្រូវគេ​កាត់​ទុកជា​ច្រើន​ឆ្នាំហើយ។ យោង​តាម​ BBC ​ដើម​តែអាយុ ៣៥០ ឆ្នាំ​ ដែល​ត្រូវបាន​កាត់​ចុង​ក្រោយ​នៅ​ឆ្នាំ ២០០៥ បច្ចុប្បន្ន​លែងសូវ​មាន​ស្លឹកលូត​លាស់​ទៀត​ហើយ។សូម​ភ្លក្ស​រសជាតិ​ទឹកតែ​កម្រ​ ដាហុងប៉ាវ មុន​ពេលវា​រលាយ​សាប​សូន្យ នៅ Royal China Club ក្នុង​ទីក្រុង​ឡុងដ៍​ តម្លៃ ២៥០ ដុល្លារ​ក្នុងមួយ​ប៉ាន់ ឬ​ ៤ ពែង​តូចៗ៕HR

Labels: