Ben Arfa ចង់​លេង​ឲ្យ​ឈាន​ដល់​កម្រិត Messi និង Ronaldo

29.5.2016

                                                               BEN ARFA  រូបខាងឆ្វេង

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​នៅ​ក្របខ័ណ្ឌ Ligue 1ដោយ​ស៊ុត​បញ្ចូល​ទី ១៧ គ្រាប់​ក្នុង​៣៤​ប្រកួត​ជួយ Niceឈរ​លេង​៤​ក្នុង​តារាង​រដូវ​កាល​មុន។ ការ​ឡើង​ជើង​នេះ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ដើម្បី​ឲ្យ​រូបគេ​មាន​តំណែង​ក្នុង​ក្រុម​ជម្រើស​ជាតិ​សម្រាប់​ព្រឹត្តិការណ៍​អឺរ៉ូ ដែល​បារាំង ខ្លួន​ឯង​ជា​ម្ចាស់​ផ្ទះ។

ទោះ​ត្រូវ​គ្រូ​បង្វឹក​មើល​រំលង​ក៏​ដោយ Ben Arfa បាន​តាំង​ចិត្ត​ថា​ខ្លួន​នឹង​ឈាន​ឲ្យ​ដល់កម្រិត Messiនិង Ronaldo នៅ​ថ្ងៃ​ណា​មួយ។ “ខ្ញុំ​នៅ​ឆ្ងាយ​បន្តិច​បើ​ធៀប​នឹង Messi និង Ronaldo ប៉ុន្តែ​ខ្ញុំ​នៅ​មាន​ពេល​វេលា ច្រើន​ឆ្នាំ​ទៀត​ដើម្បី​អភិវឌ្ឍ​ការ​លេង។ នោះ​គឺ​ជា​ក្តី​ស្រមៃ​របស់​ខ្ញុំ។” Ben Arfa បញ្ជាក់​ដូច្នេះ។

អតីត​កីឡាករ​របស់ Newcastle មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា កំពុង​ត្រូវBarcelona និងLyon ចាប់ អារម្មណ៍​ ពេល​កុងត្រា​របស់​គេ​ផុត​កំណត់​ជាមួយ​ក្លឹប Nice នៅ​ខែ​ក្រោយ៕
ប្រែ​សម្រួល៖ Rith
ប្រភព៖ 7m.cn

Labels: